ដោយៈមុនីរ័ត្ន/ភ្នំពេញ៖គណបក្សធម្មាធិបតេយ្យកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២២បានប្រកាសគាំទ្រនូវវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលរដ្ឋសភាបានអនុម័តទាំងស្រុងកាលពីថ្ងៃទី២៨ខែកក្កដាសំដៅបម្រើឧត្តមប្រយោជន៍របស់ជាតិ គឺការធានាឲ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋមានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និងការធានាការពារ និងថែរក្សាឲ្យបាននូវសន្តិភាពសន្តិសុខសង្គមសណ្តាប់ធ្នាប់សាធារណៈនិងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី ៦ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី ២៨ ខែកក្កដាម្សិលមិញបានធ្វើការ ពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា ៨៩ មាត្រា ៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា ១១៩ថ្មី ( មួយ ) និង មាត្រា ១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ ថ្មីនិងមាត្រា៤ ថ្មី នៃច្បាប់ ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិក្នុងសំឡេង១០៥ លើ១០៦ សំឡេង ។
គណៈរដ្ឋមន្ត្រីបានបញ្ជូនសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាមួយចំនួនទៅរដ្ឋសភាកាលពីថ្ងៃទី ១៣ ខែកក្កដា បន្ទាប់ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ៨ ខែកក្កដាបានសម្រេចអនុម័តទាំងស្រុងនិងការបញ្ជាក់អំពីធម្មនុញ្ញភាព ដោយក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី ១៣ ខែកក្កដាផងដែរ ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ១៣ ខែកក្កដាក្រុមប្រឹក្សាធម្មនុញ្ញបានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រដោយផ្អែកលើមាត្រា ១៥៣ថ្មី(ពីរមាត្រា ១៥១ ថ្មី )មាត្រា ១៥៤ ថ្មី (ពីរមាត្រា១៥២ ថ្មី)និងមាត្រា១៥៥ថ្មី(ពីរមាត្រា១៥៣ថ្មី)នៃរដ្ឋធម្មនុញ្ញការស្នើ សុំធ្វើវិសោធនកម្មមាត្រា ១៩ ថ្មី(មួយ)មាត្រា ៨៩ មាត្រា ៩៨ ថ្មី មាត្រា ១០២ ថ្មី មាត្រា ១១៩ ថ្មី ( មួយ ) និងមាត្រា ១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ ថ្មី និង មាត្រា ៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជា ប្រក្រតីនៃស្ថាប័នជាតិអាចធ្វើទៅបានគឺស្របតាមបរិបទនៃសភាពការណ៍ជាក់ស្ដែងនិងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិត ក្នុងភាពអាសន្ន ។
ដោយឡែកកាលពីរសៀលថ្ងៃទី ១៤ ខែកក្កដាលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានធ្វើសន្និសីទសារព័ត៌មានដើម្បី បង្ហាញដល់អ្នកសារព័ត៌មាន ក៏ដូចជាសាធារណជនអំពីគោលបំណងនិងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញដែលជាសំណើធ្វើ វិសោធនកម្មលើកទី ១០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ៕សរន
សូមជូនខ្លឹមសារញត្តិ៖