គណបក្សធម្មាធិបតេយ្យកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២២បានប្រកាសគាំទ្រនូវវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលរដ្ឋសភាបានអនុម័តទាំងស្រុងកាលពីថ្ងៃទី២៨ខែកក្កដាសំដៅបម្រើឧត្តមប្រយោជន៍របស់ជាតិ គឺការធានាឲ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋមានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និងការធានាការពារ និងថែរក្សាឲ្យបាននូវសន្តិភាពសន្តិសុខសង្គមសណ្តាប់ធ្នាប់សាធារណៈនិងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។