ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញសេចក្តីសម្រេចផ្ទេរភារកិច្ច និងតែងតាំងអភិបាលខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ដែលរស្មីកម្ពុជាទើបតែទទួលបាននៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

យោងតាមអនុក្រឹត្យបានឲ្យដឹងថា អភិបាលខណ្ឌដែលត្រូវផ្ទេរភារកិច្ចមានដូចជាៈ
១. លោក ពេជ្រ កែវមុនី ពីអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ឲ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ។
២. លោក ហែម ដារិទ្ធ ពីអភិបាល នៃគណៈអភិបាលខណ្ឌពោធិសែនជ័យ ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ
៣. លោក ធឹម សំអាន ពីអភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ
៤. លោក សុខ សម្បត្តិ ពីអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ ទៅអភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង
៥. លោក លឹម សុភា ពីអភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ
៦. លោក ថេង សុថុល ពីអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា
នៅក្នុងអនុក្រឹត្យក៏បានតែងតាំងមន្ត្រីរាជការចំនួន៣រូបជាអភិបាលនៃគណៈអភិបាលខណ្ឌមានដូចជាៈ
១. លោក សក់ ច័ន្ទកញ្ញារិទ្ធ ជាអភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ
២. លោក កៀង ល័ក្ស ជាអភិបាល នៃគណៈអភិបាលខណ្ឌចំការមន
៣. លោក ជា ខេមា ជាអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៍បានចេញអនុក្រឹត្យសម្រេចតែងតាំងមន្ត្រីរាជការចំនួន ៣រូប ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ មានដូចជាៈ ១.លោក ឃ្លាំង ហួត ជាអភិបារង ២. លោក សុខ ពេញវុទ្ធ ជាអភិបាលរង និង៣.លោក ហ៊ុន សុរិទ្ធី ជាអភិបាល រង។ នេះ បើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២៕srn