ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ករណី​លួច​ម៉ូតូ​នៅ​ក្រុង​ប៉ោយប៉ែត នគរបាល​ជំនាញ​ក្រុង​សហការ​ផ្នែក​ពាក់ព័ន្ធ និង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​នានា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជាប់​ដូច​សម្ល​កំពឹស​។​

​លោក​វរសេនីយ៍ សៅ សារឿន អធិការនគរបាល​ក្រុង​ប៉ោយប៉ែត ឲ្យ​ដឹង​ថ្ងៃទី​២៩​ខែកក្កដា​ថា កាលពី​រសៀល​ថ្ងៃទី​២៧​ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​បានទទួល​បណ្ដឹង​ពី​ឈ្មោះ​ឈិន ហ៊ុន ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​រាយការណ៍​ថា នៅ​ថ្ងៃខែ​ឆ្នាំ ដ៏​ដែល​វេលា​ម៉ោង​១៣​និង​១០ នាទី រសៀល​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​២​នាក់ មនុស្ស​ប្រុស​អាយុ​ប្រហែល​១៥​ទៅ​១៦​ឆ្នាំ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់ខ្លួន ដែល​ខ្លួន​យក​ម៉ូតូ​ទុក​នៅខាងមុខ​ផ្ទះ​។ ហើយ​លឺ​សំលេង ចោរ​បញ្ឆេះ ជិះ​ផង​តែ​រត់​ដេញ​មិនទាន់​។ ម៉ូតូ​ម៉ាក​ម៉ាក​ហុងដា​ហ្សូ​ម័​រ​អ៊ិ​ច ព​ណ៍ស​-​ទឹកក្រូច ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GJ-1484 ។​

​លោក​បាន​បន្តថា : បន្ទាប់ពី​បានទទួល​រួច​កម្លាំង​ជំនាញ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ឆែក​កាំ​ម៉េ​រ៉ា​សុវត្ថិភាព ហើយ​ធ្វើការ​ស្រាវជ្រាវ​រក​ជន​សង្ស័យ រហូតដល់​ម៉ោង​១៥​និង​៣០​នាទី​រសៀល កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ និង​ដកហូត​បាន​ម៉ូតូ​ម៉ាក​ដូចខាងលើ យកមក​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត​ដើម្បី​សួរនាំ​។​

​ជនសង្ស័យ​ចំនួន​៣​នាក់​មាន​: ទី​១-​ឈ្មោះ​យឿន សុខ​ជា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ​ដឹក​បាយ​អោយ​ជនជាតិ​ឥណ្ឌូនេស៊ី​។ ទី​២-​ឈ្មោះ​នី ណារ៉ាក់ ហៅ រ៉ា​ក់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ​មិន​ពិតប្រាកដ​។ ទី​៣-​ឈ្មោះ ជួន កក្កដា ហៅ​ប៉ូ​យ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ​ដឹក​បាយ​អោយ​ជនជាតិ​ឥណ្ឌូនេស៊ី​ដែរ​។​

​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​បាន​ឆ្លើយ​សារភាពថា ពិតជា​បាន​លួច​ម៉ូតូ​របស់​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ​មែន​កម្លាំង​ជំនាញ​ស្នើសុំ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​តាម​នីតិវិធី​។

​លោក​បន្តថា :​ក្រោយមកទៀត​ថ្ងៃទី​២៨​ខែកក្កដា បាន​សួរនាំ​ពី​ស្លាក​លេខ​ម៉ូតូ​ដែល​ជនសង្ស័យ​ដោះ​ចោល និង​កន្លែង​ស្នាក់នៅ​របស់​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែង​បន្ទប់​ស្នាក់នៅ​របស់​ជនសង្ស័យ ស្ថិតនៅ​ម្ដុំ​ខាងក្រោយ​សាលាសង្កាត់​ផ្សារកណ្ដាល ពេល​ដល់​បន្ទប់​បានឃើញ​បក្ខពួក​ជនសង្ស័យ​នៅក្នុង​បន្ទប់​មាន​គ្នា​៥​នាក់ ក្នុងនោះ​ស្រី​២​នាក់ ហើយក៏​បាន​យកមក​អធិការដ្ឋាន​ដើម្បី​សួរនាំ​។​

​ជនសង្ស័យ​ទាំង​៥​នាក់​មាន ទី​១ ឈ្មោះ​ឡ សុ​ឃីម ហៅ​ឃីម ភេទ​ស្រី អាយុ​២១​ឆ្នាំ ស្នាក់នៅ​បណ្ដោះអាសន្ន ភូមិ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ទី​២​ឈ្មោះ ស្រឿ​ន ចំរើន ហៅ​ប៉ុយ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្បាលកោះ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ទី​៣​ឈ្មោះ រី ឆេ​ត ហៅ​ក្រៅ ង៉ោ​ល ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ ក្បាលស្ពាន​២ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ទី​៤​ឈ្មោះ ម៉េង ម៉ី ហៅ​ក្រៅ​អា​ជ្រុ​យ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ស្នាក់នៅ​ភូមិ អូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​ទី​៥​ឈ្មោះ​ឈ្មោះ ភារ​ម្យ រក្សា ហៅ​សា​សា ភេទ​ស្រី អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ភូមិ សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ជា​សង្សារ​បស់ ហ៊ូរ រតនា ហៅ​ចាវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ភូមិ ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​អូរឫស្សី ក្រុង​ប៉ោយប៉ែត ជា​មុខសញ្ញា​ឆក់ និង​កាច់ក​ម៉ូតូ​យ៉ាងសកម្ម​នៅក្នុង​ក្រុង​ប៉ោយប៉ែត ។​

​តម​ក ថ្ងៃទី​២៩​ខែកក្កដា បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ទៀត​នៅ​បន្ទប់​ជួល​ផ្លូវ​ស្តង់​តា​ងួន​ឈ្មោះ​ស៊ីណា ម៉េង​ងួន ហៅ​ងួន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​។ ជនសង្ស័យ​ទាំង​៦​នាក់​ដែល​កម្លាំង​ជំនាញ​បាន​ឃាត់​ខាងលើនេះ ជា​បក្ខពួក និង​ជា​អ្នកសមគំនិត​ក្នុង​អំពើ​លួច​។​

​ចំណែក​បក្ខពួក​ផ្សេងទៀត​បាន​រត់គេចខ្លួន មាន​ទី​១​ឈ្មោះ​គាំ ស្រី​លីន ភេទ​ស្រី អាយុ​១៨​ឆ្នាំ ស្នាក់នៅ​មណ្ឌល​១ ស្ថិតក្នុង​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត​។ ទី​២ ឈ្មោះ​ជួង រ៉ា​ឌី ហៅ​អា​សល់​តូច ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ផ្ទះ​នៅក្រោយ​ផ្សារ​រ៉ា ស្ថិត​ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​។ ទី​៣​ឈ្មោះ​អាស​ល់ ធំ ភេទ​ប្រុស ស្នាក់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​។ ទី​៤​ឈ្មោះ​អា​នុ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ក្រុង​សិរីសោភ័ណ​។ ទី​៥​ឈ្មោះ​ថុល ភេទ​ប្រុស រស់នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​អូរឫស្សី ក្រុង​ប៉ោយប៉ែត​។ ទី​៦​ឈ្មោះ​ហ៊ូរ រតនា ហៅ​ចាវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ភូមិ ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយប៉ែត​។ ចំពោះ​ជនសង្ស័យ​ដែល​បាន​រត់គេចខ្លួន​នេះ​ជា​មុខសញ្ញា​លួច​(​កាច់ក​ម៉ូតូ​)​យ៉ាងសកម្ម នៅក្នុង​ក្រុង​ប៉ោយប៉ែត ពេលនេះ​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​បន្ត និង​ស្នើសុំ​ដីកាចាប់ខ្លួន​។​

​កម្លាំង​ជំនាញ​ស្នើសុំ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៩​នាក់​/​ស្រី​២​នាក់ ខាង​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​តាម​នីតិវិធី​៕​