ដោយៈ ទេព មង្គល / ភ្នំពេញៈ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ អន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានជម្រាបជូនអភិបាលរាជធានី-ខេត្ត តាមរយៈលិខិតមួយច្បាប់ ចុះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នេះ ស្ដីពីការបង្កើនការអប់រំ និងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ អំពីនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។

សូមអានសេចក្ដីសង្ខេបនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដែលរៀបចំដោយក្រសួងសុខាភិបាល មានដូចខាងក្រោមៈ