ស្រា​បៀរ លី​អូ ប្រគល់​រង្វាន់​ម៉ូតូ ស្គូ​ពី​អាយ និង​បន្តោង​ខ្សែ​កមាស លើក​ទី​២​ដល់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​៤៣​គូ ក្នុង​កម្មវិធី​ចំណងដៃ​សុភមង្គល​អាពាហ៍ពិពាហ៍​ឆ្នាំ​២០១៨

1266
ចែករម្លែក
  • 26
    Shares

ដោយ​: សុផល / ភ្នំពេញ​:​ស្រា​បៀរ លី​អូ បានប្រគល់​រង្វាន់​ជាច្រើន​ជា​ចំណងដៃ​សុភមង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី ចំនួន ៤៣​គូ ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​ចំណងដៃ​សុភមង្គល​អាពាហ៍ពិពាហ៍​របស់ ស្រា​បៀរ លី​អូ សម្រាប់​ការចាប់​រង្វាន់​លើក​ទី​២​ក្នុង​ឆ្នាំ​២០១៨​នៅក្នុង​កម្មវិធី “Leo Surprise” របស់​ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ដោយ​ប្រព្រឹត្តទៅ កាលពី​ថ្ងៃទី ២៣​ខែមិថុនា ឆ្នាំ ២០១៨ ។​

​គូ​ស្វាមីភរិយា​ថ្មី​ចំនួន គូ បានឈ្នះ​រង្វាន់​ធំ​ម៉ូតូ SCOOPY i និង ១៥​គូ​បានឈ្នះ​បន្តោង ខ្សែ​កមាស ៥​ជី ខណៈដែល ២៤​គូ​ផ្សេងទៀត​បានឈ្នះ​បន្តោង​ខ្សែ​កមាស ២​ជី ដែល ពួកគាត់​បានមកពី​ទូទាំងប្រទេស មាន​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា​។​

​គូ​ស្វាមីភរិយា​ថ្មី​មួយគូ លោក សោម សាយ និង លោកស្រី ម៉េ​ត ស្រី​នេ​ត មកពី ស្រុក ព្រះ នេត្រ​ព្រះ ខេត្ត​បន្ទាយ​មាន ជ័យ ដែលជា​ម្ចាស់​រង្វាន់​ម៉ូតូ SCOOPY i បាន​ឲ្យ​ដឹងថា​“​យើង​ទាំង ពីរ​នាក់​ពិតជា​រំភើប ភ្ញាក់ផ្អើល យ៉ាងខ្លាំង ពេលឮ​គេ​ប្រកាស​ឈ្មោះ​របស់ខ្លួន​ក្នុង​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​កាលពី​ថ្ងៃទី ២៣​ខែ មិថុនា កន្លងទៅ​។ នេះ​ជា​ចំណងដៃ​ដ៏​អស្ចារ្យ បំផុត សម្រាប់​ពួកយើង​” ។​

លោក រិ​ន សុវណ្ណារ៉ា អ្នកតំណាង​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន ស្រា​បៀរ លី​អូ បាន ថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ថា “​ជា​រៀងរាល់ឆ្នាំ ស្រា​បៀរ លី​អូ តែងមាន​កម្មវិធី​ចំណង ដៃ​សុភ មង្គល​អាពាហ៍ពិពាហ៍ ដើម្បី​ជា​កិច្ច​ថ្លែងអំណរគុណ​ដល់ អតិថិជន​ដ៏​មានតម្លៃ របស់​យើង ដែល​បានជ្រើសរើស ស្រា​បៀរ​លី​អូ សម្រាប់​ថ្ងៃ​មង្គល​របស់​ពួកគេ​ហើយ​យើង​ក៏​សង្ឃឹម ថា​អតិថិជន​នៅតែ​បន្ត​គាំទ្រ​ស្រា​បៀរ លី​អូ ដើម្បី​ញ៉ាំង​ឲ្យ​កម្មវិធី​មង្គលការ​កាន់តែ​មាន​ភា​ព​សប្បាយរីករាយ​”​។​

​នេះ​ជាការ​ចាប់​រង្វាន់​លើក​ទី ២​សម្រាប់​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​ផ្តល់​ចំណងដៃ សុភមង្គល​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៨​នេះ​។ សូម​ជាវ ស្រា​បៀរ លី​អូ សម្រាប់​ទទួលភ្ញៀវ ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់លោក​អ្នក ពីព្រោះ​នៅមាន​រង្វាន់​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត កំពុង​រង់ចាំ​លោកអ្នក​។​

​ស្រា​បៀរ​លី​អូ ជា​ស្រា​បៀរ​ដ៏​ល្អ និង​ស័ក្តិសម​បំផុត​សម្រាប់​កម្មវិធី​ពិធី​អាពាហ៍ពិពាហ៍ របស់លោក​អ្នក​។ ដូច្នេះ សូមកុំ​ភ្លេច​ជាវ​ស្រា​បៀរ លី​អូ សម្រាប់​ថ្ងៃ​ពិសេស​របស់លោក អ្នក ដើម្បី​ទទួលបាន​ចំណងដៃ​សុភមង្គល​អាពាហ៍ពិពាហ៍​ដ៏​អស្ចារ្យ​ពី​ស្រា​បៀរ លី​អូ ។ ស្រា​បៀរ លី​អូ កាន់តែ​រីករាយ លើសពី​ក្តី​ប្រាថ្នា​៕

ទីតាំងផ្សាយពាណិជ្ជកម្ម