ដោយ:មុនីរ័ត្ន/ភ្នំពេញ:រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony J. Blinken នឹងអញ្ជើញមកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែសីហា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសហរដ្ឋអាមេរិក -អាស៊ាន កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ដែលជាផ្នែកមួយ​នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន ដែលលោកនឹងធ្វើការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះមជ្ឈភាពអាស៊ាន និងការអនុវត្តប្រកបដោយជោគជ័យនៃទស្សនវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។នេះបើយោងតាមប្រភពស្ថានទូតអាមេរិកប្រចាំកម្ពុជា។

ប្រភពដដែលបញ្ជាក់ថា នៅកម្ពុជាលោករដ្ឋមន្ត្រីក៏នឹងជួបទ្វេភាគីផងដែរជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ដើម្បីពិភាក្សាពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអាស៊ាន និង​កិច្ច​ខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវទំនាក់ទំនង​ទ្វេភាគីរបស់យើងជាមួយ​កម្ពុជា ៕srn