ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​កក្កដា​ថា​ការវាយប្រហារ​មួយ​របស់​កងកម្លាំង​អ៊ុយ​ក្រែនលើ​ពន្ធនាគារ​មួយ​ក្នុងទឹកដី​កាន់​កាប់ដោ​យ​ក្រុម​អ្នកបំ​​បែក​ខ្លួន ដោយ​ប្រើ​ប្រព័ន្ធ​រ៉ុក្កែត​មា​យ​ម៉ាស​(Himars)​របស់​អាម៉េរិក បានសម្លាប់​ឈ្លើយសឹក​អ៊ុ​យក្រែន​៤០​នាក់ និង​របួស​៧៥​នាក់​។​

​ក្រសួង​បាន​និយាយថា «​ការវាយប្រហារ​ដោយ​កាំជ្រួច​មួយ​ចេញ​ពី​ប្រព័ន្ធ​រ៉ុក្កែត​Himars​បាន​ត្រូវ​ចំ​មណ្ឌល​ឃុំឃាំង​មុន​កាត់ទោស​មួយ​នៅ​តំបន់​អូ​ឡេ​នីវ​កា​(Olenivka) កន្លែង​ដែល​ពួក​យុទ្ធជន​អ៊ុយ​​ក្រែន​រួមទាំង​អ្នក​ប្រយុទ្ធ​ទៅ​ពី​កងពល​អា​ហ្សូ​វ ត្រូវ​បាន​ឃុំ​ទុក​។​

​ជា​លទ្ធផល​នៃ​ការវាយប្រហារ ឈ្លើយសឹក​អ៊ុ​យក្រែន​៤០​នាក់​បាន​ស្លាប់​និង​៧៥​នាក់​រងរបួស​។​អ្នក​យាមគុក​ប្រាំ​បីនាក់​ក៏​រងរបួស​ផងដែរ​។​

​ទូរទស្សន៍​រុស្ស៊ី​ក្នុងពេល​ជាមួយគ្នា បានបង្ហាញ​អ្វីដែល​ទំនង​ជា​បន្ទាយ​ដែល​ខូចខាត​និង​គ្រែ​ដែ​កវៀវ​វ៉​ច តែ​មិនឃើញ​មាន​មនុស្ស​ស្លាប់​ឬ​រងរបួស​ទេ​។​

​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បាន​អះអាង​ថា ការវាយប្រហារ​បង្ករឿង​របស់​របប​ដឹកនាំ​ទីក្រុង​គៀវ​នេះ មានបំណង​បង្អាក់​ទឹកចិត្ត​ទាហាន​អ៊ុយ​ក្រែន​កុំអោយ​សារភាពចុះ​ចាញ់​កងកម្លាំ​ង​រុស្ស៊ី​។​

​ក្នុងពេល​ជាមួយគ្នា អភិបាល​តំបន់​ម្នាក់​បាន​និយាយថា ការវាយប្រហារ​ដោយ​ទាហាន​រុស្ស៊ី​លើ​ទីក្រុង មីកូ​ឡេវ​(Mykolaiv)​នៅក្បែរ​ខ្សែត្រៀម​ជួរ​មុខ​បាន​សម្លាប់​មនុស្ស​ប្រាំ​នាក់​និង​របួស​ប្រាំពីរ​នាក់​​កាលពី​ថ្ងៃ​សុក្រ​។​ចំណែក​ប្រធានាធិបតី​អ៊ុយ​ក្រែន​បាន​អះអាង​ថា ការបាញ់​ផ្លោង​របស់​រុស្ស៊ី​កាល​ពី​មួយ​ថ្ងៃមុន​លើ​ទីក្រុង​មីកូ​ឡេវ​បាន​បំផ្លាញ​អគារ​ជាច្រើន រួម​ទាំង​ផ្ទះ​អ្នកស្រុក​៕

កងកម្លាំង​អ៊ុយ​ក្រែន​ប្រើប្រាស់​កាំភ្លើង​ធំ​បានមក​ពី​លោកខាងលិច​វាយប្រហារ​លើ​ទីតាំង​រុស្ស៊ី​និង​ក្រុម​បំបែក​ខ្លួន​នៅ​អ៊ុយ​ក្រែន​ខាងកើត​

រុស្ស៊ីនិងអ៊ុយក្រែនបន្ទោសគ្នាថាបាញ់ផ្លោងដាក់ជំរំឃុំឃាំងឈ្លើយសឹកអ៊ុយក្រែនកាលពីថ្ងៃសុក្រ