​ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ឃើញថា​ក្នុង​គ្រួសារ​ឆាប់​មានរឿង​ប្រេះឆា​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ថ្ងៃ​នេះដែរ​កិច្ចការងារ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​តែង​ចាប់ផ្តើម​ធូរស្បើយ​ពី​ទុក្ខលំបាក​មួយចំនួន​បន្តិច​វិញ ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​តែង​ជោគជ័យ​ដូច​គាប់​បំណង​។​សំរាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​ហូរ​ចូល​មិន​ទៀងទាត់ ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​មាន​ភាព​លូតលាស់​ទៅមុខ​និង​កំពុង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​នោះទេ​។​ការធ្វើដំណើរ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ការប្រកប​ការងារ ពុំមាន​អ្វី​ប៉ះទង្គិច​ដល់​លោកអ្នក​ច្រើន​ទេ ប៉ុន្តែ​យ៉ាងណា​តោង​តែ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​ផងដែរ ពីព្រោះ​ការប៉ង​អាក្រក់​របស់គេ​នៅតែមាន​ឥត​ធូរស្បើយ​ឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច ហើយ​ការ​ជួញ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ហុច​ផល​កម្រៃ​ជាង​ការ​ជួញ​ជិត​ជានិច្ច​។​
គូស្នេហ៍​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​កើតមាន​ការ​រង្គោះរង្គើ​ព្រោះតែ​អ្នក​ទី​បី​ចូលមក​ឡូកឡំ​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​រាល់​ឧបទ្រពចង្រៃ​តែង​រត់ចេញ ហើយ​រឿង​រាវ​ល្អៗ​រត់​ចូល​មកវិញ​។​ក្រៅពីនេះ​បើ​មានការ​ប្រកបការងារ​លោកអ្នក​នៅមាន​រឿង​រាវ​ល្អៗ​គួរឱ្យ​សប្បាយចិត្ត​កើតឡើង​ផងដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​វិញ​មាន​ភាព​កាក់កប​ល្អ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ផ្តល់​ផ្លែផ្កា​គួរសម​មួយចំនួន​ផង ។​
​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។ ការរស់នៅ​និង​ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយសារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ក្នុងថ្ងៃនេះ​គឺជា​រឿយៗ​ពុំ​សូវ​ដំណើរការបាន​ស្រួល​ទេ​ព្រោះ​តែងមាន​រឿងរ៉ាវ​មក​យាយី​អុក​ទ្បុ​ក ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

 

ឆ្នាំរោង​

 

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ឃើញថា​បើ​ចង់​ពឹងពាក់​ឬ​ចង់ឱ្យ​នរណា​ជួយ​ក្នុង​រឿង​អ្វីមួយ​តែងមាន​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​ជួយ​ជ្រោមជ្រែង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ការប្រកប​ការងា​រវិ​ញ​ទោះ​ធ្វើ​អ្វី​ងាយ​ឆាប់​ចប់​និង​ទទួលលទ្ធផល​លឿន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចូរ​លោកអ្នក​គប្បី​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ប្រាថ្នា​ធ្វើ​អ្វីមួយ​ក៏​តែង​ឆ្លើយតប​ពី​អ្នកដទៃ​គួរសម ហើយ​បើ​ចង់​ពឹងពាក់​ខ្ចី​អ្វីមួយ​ក៏​តែងមាន​អ្នក​អាណិត​ស្រឡាញ់​ជួយ​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ ការបំពេញ​ការងារ​មានការ​ចម្រើន​លូតលាស់ និង​អាច​ផ្លាស់ប្តូរ​ទីកន្លែង​ធ្វើការ​ងារ​ផង ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​ពេញចិត្ត​។
​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​នា​ថ្ងៃនេះ​ឧបទ្រព​មិនល្អ​បាន​យាយី​លើ​ដំណើរ​ជីវិត​របស់​លោកអ្នក ដូច្នេះហើយ​នាំឱ្យ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​រឿង​រាវ​រត់​ចូល​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។​ក្រៅពីនេះ​បើ​មាន​កិច្ចការ​អ្វី​សំខាន់ ហើយ​ចង់ទៅ​ពឹងពាក់​នរណាម្នាក់​តែង​ពុំ​សូវ​សម្រេច​ដូច​បំណង​ប៉ុន្មាន​ទេ​ហើយ​គេ​មានតែ​ស្តីបន្ទោស​បន្ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​កើតការ​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​ដែល​នាំ​ជះឥទ្ធិពល​អាក្រក់​នាពេល​ក្រោយ​។
រីឯ​បញ្ហា​ប្រុស​ស្រី​ដែល​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​ជួប​រឿង​កម្មក្រាស​នៅពេល​ក្រោយ​ហើយ​មក​ដេក​ឈឺចិត្ត​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​អ្នកដទៃ​បំពាន​ដែលនាំឱ្យ​កើតជា​បញ្ហា​ចំពោះ​គ្នា​ឡើង​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​បើជា​ការងារ​សំខាន់​តោង​តែមាន​ការប្រយ័ត្នប្រយែង​បើ​ពុំ​នោះទេ​អាច​ធា្ល​ក់​ក្នុង​គ្រោះមហន្តរាយ​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​វិញ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​គឺ​ពុំ​ទៀងទាត់​ឡើយ​ព្រោះ​ជួន​ត្រូវ​ចំណាយពេល​ច្រើនតែ​ទទួលបាន​ផល​តិច​មកវិញ​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ហេតុនេះ​សេចក្តីប៉ងប្រាថ្នា​ឬ​ចង់​ពឹងពាក់​នរណា​ក៏​តែង​សម្រេច​ជោគជ័យ​។​ការប្រកប​ការងា​រវិ​ញ​បើ​មាន​ទំនាក់ទំនង​ចរចា​តែង​អាច​សម្រេច​ដល់​គោលដៅ​និង​មិន​ដូច្នេះ​ក៏​គេ​ឆ្លើយតប​គ្រាន់​មាន​ក្តីសង្ឃឹម​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បញ្ចេញ​ថវិការ ឬ ទិញ​របស់​អ្វីមួយ​ទុក​ក៏​តែង​ទទួលផល​មកវិញ​គ្រាន់​កក់ក្តៅ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ទោះបី​ពេលនេះ​ជួប​នូវ​ឧបសគ្គ​រារាំង​ប៉ុន្តែ​ចំណងស្នេហា​នៅតែ​ផ្អែមល្ហែម​ពុំ​មានការ​ងាករេ​ឡើយ​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​លោកអ្នក​មិនត្រូវ​ចាំតែ​សម្លឹង​កំហុសឆ្គង អ្នកដទៃ​ច្រើនពេក ត្រូវ​ចេះ​មើល​កំហុស​ខ្លួនឯង​ខ្លះ​ទើប​ពុំមាន​បញ្ហា​រកាំរកូស​ទៅ​ថ្ងៃក្រោយ​ដែល​ពិបាក​ទាំង​រស់នៅ និង​ការប្រកប​ការងារ​។​អ្នក​ត្រូវ​ចេះ​បើ​ចិត្ត​ទូលាយ​ជាង​នេះ​ទើប​ប្រសើរ​។​ចំពោះ​ការប្រកប​ការងារ​នៅថ្ងៃនេះ​ដែរ​ពុំមាន​អ្វី​ប្រែប្រួល​ផ្លាស់ប្តូរ​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​មាន​ជាប់ជំពាក់​ប្រាក់កាស​គេ​អាច​ជួប​ស្ថានភាព​លំបាក ដោយសារ​ម្ចាស់បំណុល​មក​ទារ​មុខក្រោយ​នាំ​កើតជា​បញ្ហា​ចោទឡើង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ជាមួយ​នរណាម្នាក់​អំឡុង​ពេលនេះ​តែង​ខកបំណង​ឬក៏​ប៉ះចំ​មិនមែន​គូព្រេង​ពិត​ដែរ​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​មិន​ត្រូវយក​ខ្លួន​បៀត​ក្រុមមនុស្ស​ខ្ចាត់ព្រាត់ ឬ​មានគំនិត​លោភលន់​ឡើយ​ពីព្រោះថា​គេ​ងាយ​នាំ​ទុក​មកឱ្យ​ជាង​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​រកាំចិត្ត​និង​ក្រុមមនុស្ស​បង្កបញ្ហា​ច្រើន​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង ។​ការប្រកប​ការងារ​កុំ​សង្ឃឹមលើ​អ្នកដទៃ​ពេក​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ចំពោះ​ខ្លួន​អ្នក​ណាស់​។​
​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ត្រូវ​ប្រឈមមុខ​នៅ​គ្រា​ខាងមុខ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ងាយ​ទាំង​ថ្នាំងថ្នាក់​និង​ក៏​ងាយ​ត្រូវរ៉ូវ​វិញ​៕

 

​ឆ្នាំកុរ​

 

​រាសី​ស្រុតចុះ​។ ថ្ងៃនេះ​អ្វីៗ​អាច​ងាយ​ភ្លាំងភ្លាត់ និង កើតជា​បញ្ហា​បាន​ងាយ​ណាស់ ម្ល៉ោះហើយ​មិនត្រូវ​មើលងាយ​សភាព​ការ​បានឡើយ​។​ក្រៅពីនេះ​បើជា​ស្ត្រី​ក៏​ងាយ​កើត​បញ្ហា​សុខភាព​ជាង​សព្វមួយដង​ដែរ ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​ចាស់​ថ្មី​ចោមរោម​។​ការប្រកប​ការងារ​មិន​ទៅមុខ ហើយក៏​មិន​ថយក្រោយ​ដែរ​។​ក្រៅពីនេះ​ចូរ​ប្រយ័ត្ន​ក្រុម​នុស្ស​បង្កបញ្ហា​មកឱ្យ​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង ។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕