ដោយៈទេពកង្រី/កំពង់់ឆ្នាំងៈ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តចំណូលរយៈពេល៦ខែដើមឆ្នាំនិង
លើកទិសដៅអនុវត្តរយៈពេល៦ខែចុងឆ្នាំ២០២២ បានធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដើម្បី រៀបចំគម្រោងចំណូលថវិកាឆ្នាំ២០២៣-២០២៥ និងឆ្នាំ២០២៣ ដោយមានការចូលរួមពី លោកស៊ុន សុវណ្នារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាងំ លោក លោកស្រី អភិបាលរងខេត្ត លោកលោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនោះ លោកអភិបាលខេត្តកំពង់ឆ្នាំង បានផ្តាំផ្ញើដល់គ្រប់អង្គភាពពាក់ព័ន្ធត្រូវបន្តប្រមូលចំណូលអោយគ្រប់តាមផែនការ ឆ្នាំ២០២២ ដែលជាសមិទ្ធកម្ម សូចនាករ និងជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ២០២៣-២០២៥ និង គម្រោងថវិកាសម្រាប់ឆ្នាំ២០២៣ អោយស្របតាមគោលនយោបាយសំខាន់ៗ តាមផែនការសកម្មភាពរបស់ខ្លួន បានដាក់ចេញ ស្របតាមទិសដៅនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលស្របទៅនឹងគោលនយោបាយតាមវិស័យនីមួយៗប្រកបដោយគណភាព តម្លាភាព និង គណនេយ្យភាព ៕