ប្រែសម្រួលៈបំណង(ST)៖ ចិនកាលពីថ្ងៃសៅរ៍ទី៣០កក្កដា បានប្រកាសថាខ្លួននឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងច្រកសមុទ្រតៃវ៉ាន់ នៅមុនដំណើរទស្សនកិច្វមិនទាន់ប្រាដកមួយរបស់ប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី។
លោកស្រីប្រធានសភាអាម៉េរិក មានផែនការទៅធ្វ់ើទស្សនកិច្ចតៃវ៉ាន់។គ្រាន់តែជាផែនការក្នុងស្រមោលក៏បង្កភាពតានតឹងនិងការប្រុងជើងការពេញសមុទ្រ
បើតាមសារព័ត៌មានរដ្ឋចិនរាយការណ៍កាលពីថ្ងៃសុក្រ សមយុទ្ធនេះនឹងត្រូវកំហិតទំហំ ហើយនឹងត្រូវធ្វើឡើងនៅឯនាយកោះពីងតាន(Pingtan)ក្នុងខេត្តហ្វ៊ុយជៀន(Fujian)។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចិនបាននិយាយថា«នឹងមានការបាញ់គ្រាប់ពិត…រវាងម៉ោង៨ព្រឹកនិង៩យប់ ហើយការចូលក្នុងតំបន់ហ្វឹកហាត់នេះនឹងត្រូវហាមឃាត់»។
សូមបញ្ជាក់ថាភាពតានតឹងកើតមានជាបន្តបន្ទាប់និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក៏កើនឡើងផងដែររវាងមហាអំណាចសេដ្ឋកិច្ចផុតលេខទាំងពីរ ដោយសារតែកោះតៃវ៉ាន់ ដោយប្រធានាធិបតីចិនលោកស៊ី ជីនភីង ទើបព្រមានប្រធានាធិបតីអាម៉េរិក ចូ បៃដិនតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ថា «នរណាលេងជាមួយភ្លើងនៅទីបំផុតនឹងរលាក»។
រដ្ឋាភិបាលអាម៉េរិកមិនបានបញ្ជាក់អះអាង ឬក៏បដិសេធរបាយការណ៍ដែលថា លោកស្រីផេឡូស៊ី នឹងទៅធ្វើទស្សនកិច្ចកោះតៃវ៉ាន់ដែរឬអត់ទេក្នុងអំឡុងពេលលោកស្រីធ្វើទស្សនកិច្ចនៅប្រទេសអាស៊ីមួយចំនួនប្រហែលជានៅខែក្រោយ។
រដ្ឋាភិបាលទីក្រងប៉េកាំងមើលឃើញដំណើរដូច្នេះថាជាការបង្ករឿងមួយ ដោយសារតែតៃវ៉ាន់ជាទឹកដីចិនហើយត្រូវក្រុមសេរីនិយមដែលកំពុងគ្រប់គ្រងកោះនេះជំរុញទាមទារឯករាជ្យភាពក្រោមការជួយគាំទ្រនិងការពារពីអាម៉េរិក។
ទោះជាដំណើររបស់មន្ត្រីអាម៉េរិកទៅកាន់កោះតៃវ៉ាន់តែងមិនសូវសម្ញែង ក៏លោកស្រីផេឡូស៊ីមានឋានៈលំដាប់ទីពីរបន្ទាប់ពីប្រធានាធិបតីចូ បៃដិន ហើយលោកស្រីនឹងត្រូវធ្វើដំណើរតាមមធ្យោបាយយោធា បើសិនជាត្រូវទៅកាន់កោះនេះ។
តំបន់ដែលនឹងត្រូវធ្វើសមយុទ្ធបាញ់គ្រាប់ពិតនេះនៅចម្ងាយប្រមាណ១២០គីឡូម៉ែត្រពីឆ្នេរតៃវ៉ាន់។វានឹងត្រូវធ្វើឡើងក្រោយតៃវ៉ាន់បញ្ចប់សមយុទ្ធត្រៀមការវាយប្រហារពីអាកាសនិងសមយុទ្ធទ័ពអាកាសនិងជើងទឹកមួយសប្តាហ៍ពេញ ក្នុងការត្រៀមខ្លួនទាំងស្រុងសំរាប់ការវាយប្រហារណាមួយពីចិនដីគោក។
ចាប់ពីថ្ងៃចន្ទដល់ព្រហស្បតិ៍ក្នុងសប្តាហ៍នេះ សឺរ៉ែនបានបន្លឺឡើងនៅទូទាំងកោះ ជាផ្នែកនៃសមយុទ្ធការពារដែនអាកាសវ៉ាន់អាន( Wan An) ក្នុងគោលបំណងបង្កើនការយល់ដឹងក្នុងចំណោមជនស៊ីវិលថាត្រូវធ្វើដូចម្តេចក្នុងករណីមានការវាយប្រហារតាមអាកាសណាមួយ។
ក្នុងពេលជាមួយគ្នា កងទ័ពជើងទឹក អាកាសនិងជើងគោកក៏ធ្វើសយុទ្ធប្រចាំឆ្នាំហាន គួង(Han Kuang)ដែលធ្វើហាក់ដូចជាកំពុងទប់ទលើនឹងការឈ្លានពានមកពីចិន។
ទោះជាសមយុទ្ធទាំងពីត្រូវបានរៀបចំធ្វើរាល់ឆ្នាំ ក៏សមយុទ្ធពេលនេះកើតឡើងចំពេលរសើបនិងតានតឹងបំផុតរវាងចិននិងអាម៉េរិក៕
តៃវ៉ាន់ទើបបញ្ចប់សមយុទ្ធប្រចាំឆ្នាំហាន គួងដែលមានការចូលរួមពីកងទ័ពជើងទឹក អាកាសនិងជើងគោក