​ដោយ​:​ភ្នំ​ស្វាយ / បន្ទាយមានជ័យ​៖ពិធី​ដង្ហែ​ផ្ទាំង​ចម្លាក់​១១៧​ដុំ​នៃ​រូប​ព្រះ​លោកេស្វរៈ​ពីសារ​:​មន្ទីរ​ជាតិ​កាលពី​ថ្ងៃទី​២៩​ខែកក្កដា ឆ្នាំ​២០២២ ដែល​សំចត​មួយ​យប់​នៅ​ទីប្រជុំជន​ខេត្ត​ឬ​ក្រុង​សិរីសោភ័ណ​នោះ លុះ​ព្រឹក​ឡើង​ថ្ងៃទី​៣០ ខែកក្កដា​បាន​បន្តដំណើរ​ក្នុង​ក្បួន​មួយ​ទៅដល់​ប្រាសាទបន្ទាយឆ្មារ​វិញ​ហើយ ។​ពោលគឺ​បន្ទាប់ពី​ពិធី​ក្រុង​ពលី និង​បួងសួង​ដល់​ផ្ទាំង​ចម្លាក់​រូប​ព្រះ​លោកេស្វរៈ​នៅក្នុង​សារមន្ទីរ​ជាតិ កាលពី​ព្រឹក​ម្សិលមិញ​។​

​រូបនេះ​ជា​ផ្ទាំង​ចម្លាក់​១១៧​ដុំ​នៃ​រូប​ព្រះ​លោកេស្វរៈ​ឬ​អវតារ​លោ​កិ​ស្វរៈ​(​ព្រហស្ថ​១០,​ព្រហស្ថ​៦)​នៃ​ប្រាសាទបន្ទាយឆ្មារ ដែល​តម្កល់​នៅ​សារ​:​មន្ទីរ​ជាតិ ភ្នំពេញ​ពី​ឆ្នាំ​១៩៩៧ មក ។​

​ការសម្រេច​អនុញ្ញាតិ​ឱ្យ​នាំ​រូបនេះ​ទៅផ្ទះ​(​ប្រាសាទបន្ទាយឆ្មារ​)​នឹងធ្វើ​ឱ្យ​រូប​បាន​ជួបជុំ​”​មហា​គ្រួសារ​សិលា​”​ក្រោយ​បែក​គ្នា​ជាង​៣០​ឆ្នាំ​។ ពោលគឺ​នៅ​ជញ្ជាំង​ខាងលិច​ប្រាសាទ​មាន​រូបចម្លាក់​លោ​កិ​ស្វរៈ​ព្រហស្ថ​៣២ (​ដែល​រដ្ឋបាលខេត្ត​បាន​យក​ជា​និមិត្តរូប​”LOGO” ខេត្តបន្ទាយមានជ័យ​) ,​រូប​លោ​កិ​ស្វរៈ​ព្រហស្ថ​១៦,​រូប​លោ​កិ​ស្វរៈ​ព្រហស្ថ​៨,​រូប​លោ​កិ​ស្វរៈ​ព្រហស្ថ​៦ នៃ​ប្រាសាទ​ដែល​កសាង​ចុង​ស វ​ទី​១២ រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ មួយ​នេះ ។​

​សូម​រំលឹកថា រូប​ថ្ម​ចម្លាក់​១១៧​ដុំ​នោះ ត្រូវ​ជន​ទុ​ច្ច​រឹត​ឬ​ឈ្មួញ​ក្បាល​អ្នកតា​លួច​គាស់ រត់ពន្ធ​យកទៅលក់​នៅ​ប្រទេស​ថៃ​នា​សម័យ​កម្ពុជា​ស្ថិតក្នុង​សង្គ្រាមស៊ីវិល​ទសវត្សរ៍​ទី​៨០-៩០ ។​ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩៧ -១៩៩៨ រាជរដ្ឋាភិបាល​ថៃ​បាន​រកឃើញ ហើយ​ប្រគល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា​វិញ រួច​ត្រូវ​បានដាក់​តម្កល់​នៅ​សារៈមន្ទីរ​ជាតិ​-​ភ្នំពេញ រហូតមក ។​

​តែ​ចុង​ក្រោយនេះ ដោយមាន​ការគាំទ្រ​នានា ពិសេស​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ អ្នកពាក់ព័ន្ធ​បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ប្រារព្ធ​ពិធីបុណ្យ ក្រុង​ពលី និង​បួងសួង រួច​ត្រូវ​ដង្ហែ​ផ្ទាំង​ចម្លាក់​រូប​ព្រះ​លោកេស្វរៈ ពីសា​រម​នី្ទ​រ​ជាតិ​-​ភ្នំពេញ​ឆ្ពោះទៅកាន់ ប្រាសាទ បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បី​បំពេញ​ឡើងវិញ​នៅ​ចន្លោះ​ដែល​បាន​បាត់​នៅ​ជញ្ជាំង​ខាងលិច​នៃ​ប្រាសាទ​នេះ ។​

​នេះ​ក៏​ជា​ផ្នែក​មួយ​ក្នុងការ​លើកស្ទួយ​វិស័យ​វប្បធម៌ សាសនា ទេសចរណ៍ និង​សោភ័ណភាព​របស់​ខេត្តបន្ទាយមានជ័យ​បន្ថែម​មួយកម្រិត​ទៀតផង​ដែរ ដោយសារ​ថា​រូបចម្លាក់​នោះ​នៅ​អម​នឹង​រូប​អវតារ​លោ​កិ​ស្វា​រៈ​ព្រហស្ថ​៣២ ដូច​អត្ថរូប អត្ថន័យ អត្ថរស​ខាងលើ​។​

​សូមបញ្ជាក់ថា នៅ​សងខាង​ទ្វារ​ជញ្ជាំង​ខាងលិច​នៃ​ប្រាសាទបន្ទាយឆ្មារ មាន​រូបចម្លាក់​ដ៏​សំខាន់​:​ទី​១ -​អវតារ​លោ​កិ​ស្វរ​:​ព្រហស្ថ​៣២ [​ដែល​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បានកំណត់​ធ្វើជា​និមិត្តរូប​(LOGO)​ខេត្ត​] ។ ទី​២-​លោ​កិ​ស្វរ​:​ព្រហស្ថ​១៦ មាន​១​ផ្ទាំង ដែល​ស្ថិតនៅ​ខាងជើង​ទ្វារ នៅមាន​សុវត្ថិភាព​ធម្មតា ។​និង​២​ផ្ទាំង​នៅ​ខាងត្បូង​ទ្វារ ដែល​១​ផ្ទាំង​ស្ថិត​ក្នុងចំណោម​ថ្ម​ច​ម្កាក់​១១៧​ដុំ​ដែល​ជន​ទុ​ច្ច​រឹត​លួច​គាស់​ប្លន់​យកទៅ​ប្រទេស​ថៃ ហើយ​ក្រោយមក​ត្រូវបាន​រដ្ឋាភិបាល​ថៃ​រឹបអូស ហើយ​ប្រគល់ជូន​កម្ពុជា​នៅ​ឆ្នាំ​១៩៩៧ រួច​ត​ម្កលើ​នៅ​សារ​:​មន្ទីរ​ជាតិ​ភ្នំពេញ​រហូតមក ។​

​មួយ​ផ្ទាំង​ទៀត ជា​រូប​លោ​កិ​ស្វរ​:​ព្រះ​ហ​ស្ថ ៨ និង​លោ​កិ​ស្វរ​:​ព្រះ​ហ​ស្ថ ។​រូបនេះ​បាន​ដួលរលំ​ជាមួយ​ថ្ម​ចម្លាក់​១១៧​ដុំ​និង​ថ្ម​ដទៃទៀត តែ​បាន​ស្ថិត​សុវត្ថិភាព​ក្នុង​ប្រាសាទ ហើយ​ត្រូវបាន​ក្រុមការងារ​ជួសជុល​ប្រាសាទបន្ទាយឆ្មារ​ដែល​ប្រើ​មូល​និ​ធី​លោកស្រី​ម៉ៅ ម៉ា​ល័យ​និង​សប្បុរសជន​បាន​បង្គុំ​ជួសជុល​រូ​ចរាល់​ឡើងវិញ​ហើយ​កាលពី​៣​ឆ្នាំមុន ៕​សរន​-PC