​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អេ​ស្ប៉ាញ​បាន​បញ្ជាក់ពី​ការស្លាប់​ដោយ​ជំងឺ​អុត​ស្វា​លើកដំបូង​របស់​ខ្លួន ហើយ​ជា​ការស្លាប់​ដំបូង​គេ​នៅ​អឺរ៉ុប​ដោយសារ​ជំងឺ​នេះ​។​

​ការស្លាប់​ដែល​ត្រូវបាន​រាយការណ៍​មុនៗ​ទាំង​ប្រាំ​នាក់​គឺ​ស្ថិត​នៅ​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​ទាំងអស់​។​

​ក្រសួង​សុខាភិបា​លអេ​ស្ប៉ាញ​បាន​បញ្ជាក់ពី​អ្នក​ស្លាប់​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​កក្កដា ខណៈ​ខ្លួន​បាន​លាតត្រដាង​ថា ករណី​ចំនួន ៤.២៩៨ នាក់​មក​ទល់​ពេល​នេះ​ត្រូវ​បាន​ជូនដំណឹង​។​

​ក្រសួង​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ថា​តើ​នរណា​ជា​អ្នក​ស្លាប់​និង​ថា​តើ​វា​បាន​កើតឡើង​នៅពេល​ណា​នោះ​ទេ​។ មានតែ​៦៤ ករណី​ឆ្លង​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​បញ្ជាក់​នៅក្នុង​ប្រទេស​អេ​ស្ប៉ាញ​គឺជា​ស្ត្រី​។​

​កាលពីដើម​ខែ​នេះ​នៅពេល​ដែល​ចំនួន​ករណី​ដែល​ត្រូវ​បាន​បញ្ជាក់​មាន​ត្រឹមតែ​ជាង ៣.០០០ នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ប្រទេស​នេះ​ត្រូវបាន​កំណត់ថា​ជា​អ្នក​នាំមុខគេ​លើ​ពិភពលោក​ខាង​ជំងឺ​អុត​ស្វា​។​

​ករណី​ដំបូង​បំផុត​នៅ​ខែ​ឧសភា​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​កន្លែង​ស្ប៉ា​របស់​អ្នកស្រលាញ់​ភេទដូចគ្នា​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ និង​ពិធីបុណ្យ​មនុស្ស​ខ្ទើយ នៅ​ហ្គ្រា​ន​កា​ណា​រៀ (Gran Canaria) ។​

​កាលពី​សប្តាហ៍​មុន អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ជំងឺ​អុត​ស្វា​ជា​អាសន្ន​សុខភាព​សកល ដែល​មាន​ន័យ​ថា​ឥឡូវនេះ​អង្គការ​ចាត់ទុក​ការ​ផ្ទុះ​ឡើង​នា​ពេលបច្ចុប្បន្ន​នេះ​ថា​ជា​ការគំរាមកំហែង​​យ៉ាង​សំខាន់​ដែល​ត្រូវការ​ការឆ្លើយតប​ជា​ចាំបាច់​ជា​លក្ខណៈ​អន្តរជាតិ​ដែល​មាន​ការសម្របសម្រួល​៕

​ជំងឺ​អុត​ស្វា​ប៉ះពាល់​មនុស្ស​ជាង​១៦.០០០​នាក់​នៅ​៧៥​ប្រទេស​