ដោយៈ health.com.kh
​វា​ជាការ​ងាយស្រួល ក្នុងការ​ទៅ​ចូលរួម នៅក្នុង​កម្មវិធី​ជប់លៀង និង​បង្កើតបាន​នូវ ភាព រីករាយ ជាមួយនឹង ការផឹក​ស្រា​ពេញ​មួយ​យប់ នោះ ។ ហើយ​នៅពេលដែល អ្នក​ត្រលប់ មក​ផ្ទះ​វិញ នោះ អ្នក​នឹងមាន​អារម្មណ៍​ថា អស់កម្លាំង និង​ងងុយគេង ជាខ្លាំង ។ ប៉ុន្តែ នៅក្នុង ព្រឹកស្អែក​អ្នកនឹង ប្រាកដ​ជាមាន​អារម្មណ៍ ថា ឈឺក្បាល និង​ភា្ល​មៗ នោះ ចាប់ផ្តើម នឹង​ចង់​ក្អួត និង​ដឹងខ្លួន​ថា អ្នក មាន​អា​ការៈវិល មុខ និង​ធេងធោង ជាខ្លាំង ។ ខាងក្រោម នេះ គឺជា វិធី ៥ យ៉ាង ដែល អាច ជួយ អ្នក ក្នុង សម្រាល​នូវ​បញ្ហា​នេះ​បាន ៖

១. សារធាតុ រាវ
​កត្តា​មួយ ដ៏ ចំបង ដែល ធ្វើអោយ អ្នក មាន អា ការៈឈឺ ក្បាល ធេងធោង នេះ គឺ ដោយសារ តែ អ្នក ខ្វះ ជាតិ ទឹក ។ ដូច្នេះ វា មាន ចំណុច យ៉ាង ជាក់លាក់ ថា អ្នក ត្រូវ តែ បង្គ្រប់ ជាតិ ទឹក ដល់ រាងកាយ វិញ ដោយ ការ ផឹកទឹក អោយបាន ច្រើន ។ ទឹកនឹង អាចជួយ យក នូវ សារជាតិ អាល់ កុល ចេញពី ក្នុង ខ្លួន អ្នក ។ ការ ទទួលទាន នូវ ទឹកដោះគោ ក្រឡុក ជាមួយ ផ្លែ ចេក និង ទឹកដូង ក៏ ផ្តល់ អត្ថប្រយោជន៍ បាន ផង ដែរ តាម ដែល ពួក វា មាន ផ្ទុក នូវ សមាសធាតុ រ៉ែ សំខាន់ៗ ដែល អាច ជួយ បង្គ្រប់ ជាតិ ទឹក ដល់ រាងកាយ អ្នក វិញ បាន ។

២. ស៊ុ​ក កូ​ឡា
​ផ្នែក ដ៏ ល្អ ប្រសើរ បំផុត ក្នុង ការព្យាបាល នូវ ការឈឺចាប់ ដែល កើតមាន បន្ទាប់ ពី កម្មវិធី ជប់លៀង ត្រូវបាន បញ្ចប់ នោះ គឺ អ្នក អាច ទទួល ទាន និង ផឹក នូវ អាហារ ដ៏ ល្អៗ មួយចំនួន ។ ជា ការពិត ស៊ុ​ក កូ​ឡា គឺ ពិតជា ផ្តល់ នូវ ភាព អស្ចារ្យ សម្រាប់ អ្នក ។ អ្នក គ្រាន់តែ ទុក នូវ ការ គិតពី ការ បង្កើន កាឡូរី មួយ ផ្នែក សិន និង ចាប់ផ្តើម សង្គ្រោះ រាងកាយ អ្នក ពី បញ្ហា នេះ វិញ ដោយ ការ ទទួលទាន នូវ ស៊ុ​ក កូ​ឡា ។

៣. ចូល សម្រាក
​ការ​គេង គឺជា វិធី ដ៏ ល្អ បំផុត ក្នុង ការយក​ឈ្នះ នូវ បញ្ហា នៃ ការ ធេងធោង នេះ បាន ។ អ្នក ត្រូវ គេង អោយបាន ពីរ បី ម៉ោង បន្ថែមទៀត នោះ អ្នក នឹងមាន អារម្មណ៍ កាន់តែ ល្អប្រសើរ ឡើង ។

៤. ធ្វើការ ហាត់ប្រាណ
​ប្រសិនបើ ការ ហាត់ប្រាណ មិនមែន ជា អ្វី ដែល ចម្លែក ចំពោះ អ្នកនោះ ទេ នោះ វា នឹង ពិតជា អស្ចារ្យ ពិសេស សម្រាប់ អ្នក ។ អ្នក ត្រូវ តែ គិតថា តើ អាកា​រៈ ធេងធោង និង លំ ហាត់ប្រាណ តើ ខ្លួន ប្រាណ អ្នក នឹង អាច ទទួលយក មួយណា បាន ? លំ ហាត់ប្រាណ គឺ នឹង អាចជួយ ធ្វើអោយ ប្រព័ន្ធ ភាព សាំ អ្នក រឹងមាំ និង ជា លទ្ធផល មកវិញ វា ធ្វើអោយ អ្នក មាន អារម្មណ៍ ស្រស់ ស្រាយ ។​

៥. ចៀសវាង ការផឹក កាហ្វេ
​មាន មនុស្ស ជាច្រើន យល់ច្រឡំ ថា ការ ផឹក កាហ្វេ គឺ អាច ជួយ ដោះស្រាយ នូវ អា ការៈឈឺ ក្បាល ធេង ធោ​ង នេះ បាន ។ ជា ការពិត អ្នក ដែល មាន អា ការៈវិល មុខ អស់កម្លាំង អាច នឹង បាត់ នូវ បញ្ហា ស្នូ រងូ​ងៗ នៅក្នុង ក្បាល បន្ទាប់ពី ពួកគេ បាន ផឹក កាហ្វេ ខ្មៅ ខ្លាំង មួយ កែវ ។ ប៉ុន្តែ សារជាតិ កាហ្វេ អ៊ី ន នឹង មាន ឥទ្ធិពល ត្រលប់ បញ្ច្រាស មក វិញ ដោយសារ តែ វា នឹង ធ្វើអោយ រាងកាយ បាត់បង់ ជាតិ ទឹក ។ ដូច្នេះ អ្នក ត្រូវ តែ បញ្ឈប់ នូវ ការ ទទួលទាន វា នៅពេល ដែល អ្នក មាន អាកា​រៈ បែបនេះ ។

​ការទទួលបាន នូវ អារម្មណ៍ ស្រស់ស្រាយ ក្នុង កម្មវិធី ជប់លៀង ផឹកស្រា បៀរ គឺជា អ្វី ដែល យើង ម្នាក់ៗ តែងតែ ចង់បាន ប៉ុន្តែ អាកា​រៈ ឈឺ ក្បាល ធេងធោង គឺជា ផល រំខាន ដែល អ្នក ត្រូវ តែ ដោះស្រាយ ជាមួយ វា ។ ដូច្នេះ រាល់ ពេល ណា ដែល អ្នក ជួប បញ្ហា បែបនេះ នោះ ចូរ ប្រាកដ ថា អ្នក បាន អនុវត្ត នូវ គន្លឹះ ដូចដែល បាន រៀបរាប់ ពី ខាងលើ ។ ប៉ុន្តែ វិធី ដ៏ ប្រសើរ បំផុត ក្នុង ការព្យាបាល វា នោះ គឺ អ្នក ត្រូវ តែ ចៀសវាង នូវ ការ ប្រឈម នឹង វា ៕​/PC