​​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង​គ្រប់លំដាប់​ថ្នាក់ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់នៃ​កងទ័ពជើងគោកនៃ​កងយោធពល​ខេមរភូមិន្ទបានប្រកាស​គាំទ្រ​ជា​ឱឡារិក និង​ពេញទំហឹង​ចំពោះ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញដែលជា​សំណើធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជាលើក​ទី​១០ ដែល​ត្រូវបាន​រដ្ឋសភា​អនុម័តកាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២កន្លងទៅនេះ​។ នេះ​បើ​យោងតាម​ញត្តិ​គាំទ្រ​កាលពី​ថ្ងៃទី​២៨ ខែកក្កដា។

​ញត្តិ​គាំទ្រ​បាន​បញ្ជាក់ថា “​យើងខ្ញុំ​ទាំងអស់គ្នា យល់ឃើញថា​សំណើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០​នេះ​ក៏​មិន​ខុស ពី​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចំនួន ៩ លើក​កន្លងមក​ផងដែរ គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​ឈរលើ គោលការណ៍​គ្រឹះ​ទាំងឡាយ​ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣ ជាអាទិ៍ របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​ក្នុង​គោលបំណង ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​នៃ​រដ្ឋធម្មនុញ្ញ និង​ដើម្បី​ធានា​ការពារ​ឧ​ត្ត​ម​ប្រយោជន៍​របស់​ជាតិ ជាពិសេស ការធ្វើឱ្យ​ស្ថាប័ន​សំខាន់ៗ​របស់​រដ្ឋ មាន​កិច្ចដំណើរការ​ប្រព្រឹត្តទៅ​រលូន មិន​ជាប់គាំង និង​ធានាបាន នូវ​និរន្តរភាព​នៅ​គ្រប់​កាលៈទេសៈ​”​។​

សូមបញ្ជាក់ថា សម័យប្រជុំ រដ្ឋសភា លើក ទី ៧ នីតិកាល ទី ៦ កាលពី ព្រឹក ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែកក្កដា នេះបានធ្វើការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ធម្មនុញ្ញ ស្តីពី វិសោធនកម្ម មាត្រា ១៩ ថ្មី ( មួយ ) មាត្រា ៨៩ មាត្រា ៩៨ ថ្មី មាត្រា ១០២ ថ្មី មាត្រា ១១៩ ថ្មី ( មួយ ) និង មាត្រា ១២៥ ថ្មី នៃ រដ្ឋធម្មនុញ្ញ នៃ ព្រះរាជា​​ណាចក្រកម្ពុជា និង មាត្រា ៣ ថ្មី និង មាត្រា ៤ ថ្មី នៃ ច្បាប់ ធម្មនុញ្ញ បន្ថែម សំដៅ ធានា នូវ ដំណើរការ ជា ប្រក្រតី នៃ ស្ថាប័ន ជាតិ ក្នុង សំឡេង ១០៥ លើ ១០៦ សំឡេង ។

សូមជម្រាបថា គណៈរដ្ឋមន្ត្រី បាន បញ្ជូន សេចក្តីព្រាងច្បាប់ ធម្មនុញ្ញ ស្តីពី វិសោធនកម្ម មាត្រាមួយ ចំនួន ទៅ រដ្ឋសភា កាលពី ថ្ងៃទី ១៣ ខែកក្កដា បន្ទាប់ពី កិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ក្រោម អធិបតីភាព ដ៏ ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា កាល ពីថ្ងៃ ទី ៨ ខែកក្កដា បាន សម្រេច អនុម័ត ទាំងស្រុង និង ការបញ្ជាក់ អំពី ធម្មនុញ្ញភាព ដោយ ក្រុមប្រឹក្សាធម្មនុញ្ញ កាលពី ថ្ងៃទី ១៣ ខែកក្កដា ផងដែរ ។

គួរ បញ្ជាក់ថា កាលពី ថ្ងៃទី ១៣ ខែកក្កដា ក្រុមប្រឹក្សាធម្មនុញ្ញ បាន ក្រាបបង្គំ ទូលថ្វាយ ព្រះមហាក្សត្រ ដោយ ផ្អែកលើ មាត្រា ១៥៣ ថ្មី ( ពីរ មាត្រា ១៥១ ថ្មី ) មាត្រា ១៥៤ ថ្មី ( ពីរ មាត្រា ១៥២ ថ្មី ) និង មាត្រា ១៥៥ ថ្មី ( ពីរ មាត្រា ១៥៣ ថ្មី ) នៃ រដ្ឋធម្មនុញ្ញ ការស្នើសុំ ធ្វើ វិសោធនកម្ម មាត្រា ១៩ ថ្មី ( មួយ ) មាត្រា ៨៩ មាត្រា ៩៨ ថ្មី មាត្រា ១០២ ថ្មី មាត្រា ១១៩ ថ្មី ( មួយ ) និង មាត្រា ១២៥ ថ្មី នៃ រដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រ កម្ពុជា និង ​​មាត្រា ៣ ថ្មី និង មាត្រា ៤ ថ្មី នៃ ច្បាប់ ធម្មនុញ្ញ បន្ថែម សំដៅ ធានា នូវ ដំណើរការ ជា ប្រក្រតី នៃ ស្ថាប័ន ជាតិ អាចធ្វើ ទៅបាន គឺ ស្របតាម បរិបទ នៃ សភាពការណ៍ ជាក់ស្ដែង និង ពុំមាន អ្វី ប៉ះពាល់ ដល់ ប្រព័ន្ធ ប្រជាធិបតេយ្យ សេរី ពហុបក្ស និង របបរាជានិយម អាស្រ័យ ដោយ រដ្ឋធម្មនុញ្ញ ព្រមទាំង ធ្វើឡើង នៅពេល ប្រទេសជាតិ មិន ឋិត ក្នុង ភាពអាសន្ន ។

ដោយឡែក កាលពី រសៀល ថ្ងៃទី ១៤ ខែកក្កដា ឯកឧត្តម កើត រិ ទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ក៏បាន ធ្វើ សន្និសីទ សារព័ត៌មាន មួយ ដើម្បី បង្ហាញ ដល់ អ្នកសារព័ត៌មាន ក៏ដូចជា សាធារណជន អំពី គោលបំណង និង ខ្លឹមសារ នៃ សេចក្តីព្រាងច្បាប់ ធម្មនុញ្ញ ដែលជា សំណើ ធ្វើ វិសោធនកម្ម លើក ទី ១០ នៃ រដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រ កម្ពុជា ៕​សរន​