​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ឆ្កែ​មួយ​ក្បាល ដែល​មានឈ្មោះ​ថា ប៊ែល (Belle) មើល​ទៅ​មុខរប​ស់វា​ហាក់​មាន​ការភ្ញាក់​ផ្អើល​ជា​អចិន្ត្រៃយ៍ បន្ទាប់​ពី​វា​កើត​មក​មិន​ពេញ​លក្ខណៈ​ពី​កំណើត​។​

​ឆ្កែ​នេះ​កើត​មក​មាន​សាច់ដុំ​នៅលើ​ក្បាល​សន្ធឹង​ទៅក្រោយ ដែល​ធ្វើឱ្យ​វា​មើលទៅ​ភ្ញាក់ផ្អើល​ឬ​តក់ស្លុត​បែបនេះ​។​

​ម្ចាស់​ឈ្មោះ លី​ឆិន អូ​ខុន​ន័រ (Lieschen O’Connor) អាយុ ៣៨ ឆ្នាំ​មក​ពី​ទីក្រុង​ថា​យល័​រ (Tyler) រដ្ឋ​កាន់​សាស បាន​យក​ប៊ែល​ពី​អង្គការ Lawrence Humane Society​មក​ចិញ្ចឹម​​ក្នុង​ឆ្នាំ​២០១៧​។​

​អង្គការ Lawrence Humane Society គឺជា​អង្គការ​មួយ​ដែល​ផ្តល់​ការថែទាំ​ដល់​សត្វ​អនាថា​និង​សត្វ​ដែល​ត្រូវបាន​រំលោភបំពាន​។​

​ជំងឺ​របស់​ប៊ែល​មិនបាន​ធ្វើ​ឱ្យ​វា​ឈឺចាប់​ទេ ប៉ុន្តែ​លោកស្រី​លី​ឆិន​ត្រូវ​បន្តក់ថ្នាំ​ភ្នែកដ​ល់​វា​ជាប្រចាំ ព្រោះ​ជារឿយៗ​ភ្នែក​វា​រាង​ស្ងួត​បន្តិច​។​

​រូបរាង​ដ៏​ប្លែក​របស់​ឆ្កែ​នេះ​បាន​ធ្វើឱ្យ​ម្ចាស់​វា​ទទួលបាន​អ្នកតាមដាន​ជាង ១៦០.០០០ នាក់​នៅលើ TikTok ជាមួយនឹង​ការបញ្ចេញមតិ​ជាច្រើន​លើ​រូបរាង​ប្លែក​របស់​ប៊ែល​។​

​មតិ​មួយ​បាន​លើកឡើង​ថា “​ទឹកមុខ​របស់​វា​ធ្វើឱ្យ​ចិត្ត​ខ្ញុំ​សប្បាយរីករាយ​” ខណៈ​អ្នក​ផ្សេង​ទៀត​សរសេរថា “​វា​ជា​ឆ្កែ​គួរឱ្យ​ស្រឡាញ់​បំផុត​នៅលើ TikTok ខ្ញុំ​ស្រឡាញ់​វា​ខ្លាំងណាស់​”៕

ប៊ែល​មើល​ទៅ​ភ្ញាក់ផ្អើល​ជា​អចិន្ត្រៃយ៍ ដោយសារ​សាច់ដុំ​ក្បាល​ទាញ​ទៅក្រោយ