ដោយ​៖ វណ្ណៈ / ព្រះសីហនុ​៖ បុរស​ជនជាតិ​ចិន ពីរ​នាក់ ក្នុងនោះ​ម្នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត រងរបួស ដោយសារ​ជិះ​ម៉ូតូ​ទឹក​បុក​គ្នា ក្នុង​សមុទ្រ ត្រង់ចំណុច ឆ្នេរ​ឯករាជ្យ ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោងជាង ៤ រសៀល ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២ ។

​សមត្ថកិច្ច​នគរបាល​ក្រុងព្រះសីហនុ បាន​រាយការណ៍​បឋម​ឱ្យដឹងថា នេះ​ជា​គ្រោះ ថ្នាក់​ដ៏​កម្រ នៃ​ការបុក​ប៉ះគ្នា រវាង​ម៉ូតូ​ទឹក និង​ម៉ូតូ​ទឹក រហូត​បណ្ដាល​ឲ្យ​មាន​មនុស្ស ស្លាប់ និង​របួស ។ ករណីនេះ សមត្ថកិច្ច កំពុង​បន្តការងារ តាម​នីតិវិធី ៕/V​-PC