ដោយៈ health.com.kh
ចម្លើយ​នោះ គឺថា ទេ​ជំងឺ​រលាក​សួត​ខ្លួន​វា គឺ មិនមែនជា​ជំងឺឆ្លង​នោះទេ ។ ប៉ុន្តែ ការបង្ក​រោគ ដែល​បណ្តាលអោយមាន​ជំងឺ នេះ គឺ អាច នឹង​ចម្លង​ពី​មនុស្ស ម្នាក់ ទៅ មនុស្ស​ម្នាក់ទៀត​បាន ។ ឧទាហរណ៍ ប្រសិនបើ អ្នក មាន ការបង្ក រោគ ផ្នែក ប្រព័ន្ធ ដកដង្ហើម ដែល បាន បណ្តាលមកពី ពពួក សត្វល្អិត ដែលមាន​ការចម្លង ហើយ ការ ឆ្លង នេះ អាច ធ្វើអោយ អ្នក មាន ជំងឺ​រលាក​សួត​បាន នោះ អ្នក​ដទៃទៀត ដែល នៅ ជុំវិញ ខ្លួន អ្នក អាច នឹង ទទួលបាន នូវ ពពួក មេរោគ សត្វល្អិត​ទាំងនេះ ពី អ្នក បាន ។ តែ ទោះជា យ៉ាងណា ក៏ ដោយ វា មិនមែន សុទ្ធ តែ អាច បង្ក​អោយ​អ្នក​វិ​វត្ត មាន ជំងឺ រលាក សួត បាន ទាំងអស់ នោះ ទេ ។

​និយមន័យ ជា មូលដ្ឋាន របស់ ជំងឺ រលាក សួត គឺ បានន័យថា អ្នក មាន ការបង្ក រោគ នៅក្នុង ប្រអប់ ទ្រូង ដែល បណ្តាលមកពី គ្រប់ ប្រភេទ នៃ វីរុស ទាំងអស់ ដែល បានមកពី ការទទួលបាន នៅក្នុង សហគមន៍ ជា ឧទាហរណ៍ មានដូចជា ពពួក legionella និង staph aureus ឬ អ្នក បាន ឆ្លង វា ពី ក្នុង មន្ទីរពេទ្យ ដែល មានដូចជា ពពួក បាក់តេរី ក្រា មដក ជាដើម ។

​ដូច្នេះ បើទោះជា ជំងឺ​សួត​ខ្លួន វា មិនមែន ជា​ជំងឺឆ្លង ក៏ដោយ តែ​មូលហេតុ ដែល បណ្តាល អោយ​វា មាន គឺអាច​ចម្លង​ដល់​យើង​បាន ។ អ្នក​ត្រូវ​ធ្វើការ​កណ្តាស់ ដោយ ប្រើ​កន្សែងដៃ​ផ្ទាល់ខ្លួន និង តែង ធ្វើ​ការលាង​សម្អាត ដៃ អោយបាន ញឹកញាប់ ដើម្បី​ចៀសវាង​នូវ ការ រាលដាល នូវ​ពពូក​មេរោគ ផ្សេងៗ ដែលមាន នៅ​ជុំវិញខ្លួន​យើង ៕​/PC