ដោយៈ health.com.kh
ការគាំងបេះដូងកើតឡើង នៅពេលដែលលំហូរឈាមសម្រាប់ ទៅចិញ្ចឹមសាច់ដុំ បេះដូងត្រូវបាន រាំងស្ទះ ។ ការដែលគ្មានវត្តមានឈាម និងអុកស៊ីសែន ទៅ ចិញ្ចឹម ផ្នែកណាមួយ នៃបេះដូងផ្នែកនោះ នឹងត្រូវស្លាប់ ។ ជំងឺ គាំងបេះដូងមិន ធ្វើអោយ ស្លាប់ ទាំងអស់នោះទេ ។ ការដែលមានការព្យាបាលបានទាន់ពេលវេលា និង លឿន អាចស្តារឡើងវិញ នូវលំហូរឈាមទៅដល់ សាច់ បេះដូង ក៏ដូចជា សង្គ្រោះ ជីវិត បាន ។
គ្រូពេទ្យ អាច ហៅ ការ គាំងបេះដូង នេះ ថា Myocardial Infarction ឬ MI ។ គ្រូពេទ្យ ក៏ ប្រហែល ជា ប្រើពាក្យ ម្យ៉ាងទៀត ថា Acute Coronary Syndrome សម្រាប់ បញ្ហា គាំងបេះដូង ឬ Unstable Angina ។
ពាក្យ ថា Angina សម្តៅ ទៅ រក ប្រភេទ នៃ ការ ឈឺទ្រូង ឬ ការ មិន មាន ផា សុខភាព លើ ដើមទ្រូង ដែ ល កើតឡើង នៅ ពេល ដែល មិន មាន លំហូរ ឈាម គ្រប់គ្រាន់ ទៅ បេះ ដូង ។ Angina អាច បណ្តាលអោយមាន គ្រោះថ្នាក់ ។ ដូច្នេះ វា គឺជា រឿង ដ៏ សំខាន់ មួយ ក្នុង ការយកចិត្តទុកដាក់ លើ ការ ឈឺទ្រូង និង សិក្សា ពី របៀប នៃ ការគ្រប់គ្រង វា ព្រមទាំង ពេលណា ដែល ត្រូវ ធ្វើការ ព្យាបាល ។
Angina មាន ពីរ ប្រភេទ នោះ គឺ ៖
Stable Angina គឺជាការឈឺទ្រូង បែបធម្មតាមួយ ។ វា កើត ឡើង នៅពេលដែល បេះដូង របស់ អ្នក កំពុង ធ្វើការ ខ្លាំង និង ត្រូវការ អុកស៊ីសែន ច្រើន ដូចជា កំពុង ហាត់ប្រាណ ។ ការឈឺចាប់ នឹងបាត់ទៅវិញនៅពេលសម្រាក់ ។
Unstable Angina គឺជា ការ ឈឺទ្រូង បែប មិន អាច គិត ទុក មុន បាន ហើយ ការ សម្រាក់ ឬ ប្រើ ថ្នាំ Nitroglycerin ប្រហែលជា មិន អាច បំបាត់ នូវ ការឈឺចាប់ បាន ទេ ។ គ្រូពេទ្យ ប្រហែលជា នឹងដាក់ រោគវិនិច្ឆ័យ ថា Unstable Angina ប្រសិនបើ អ្នក មាន បញ្ហា ឈឺទ្រូង លើកដំបូង ឬ ការឈឺចាប់ របស់ អ្នក កាន់តែ ខ្លាំង ទៅៗ យូរ ទៅៗ កើត ច្រើន ដង ឬ នៅ ពេល សម្រាក់ ។
Unstable Angina គឺជា សញ្ញា ប្រកាសអាសន្ន មួយ ដែល បញ្ជាក់ថា ការ គាំងបេះដូង ប្រហែលជា ត្រូវ កើតមាន ឆាប់ៗ នេះហើយ ដូច្នេះ វា ត្រូវតែ មាន ការព្យាបាល ភ្លាមៗ ។ ប៉ុន្តែ ប្រសិនបើ អ្នក មាន ការ ឈឺទ្រូង ផ្សេងៗ ទៀត ចូទៅ ពិគ្រោះ ជាមួយ គ្រូពេទ្យ ។
មូលហេតុ
បញ្ហាគាំងបេះដូង កើតឡើង នៅ ពេល ដែល លំហូរ ឈាម ទៅ បេះដូង ត្រូវ បាន រាំងស្ទះ ។ បញ្ហា នេះ ជាធម្មតា កើតឡើង ដោយសារ ការ កក ជាតិ ខ្លាញ់ ខ្លាំង នៅក្នុង សរសៃឈាម អាកទែ Coronary ដែល មាន តួនាទី សម្រាប់ ស្រោចស្រព ឈាម ទៅអោយ បេះដូង ។ ប្រសិនបើ កំណក នោះរ បេះ ចេញ រាងកាយ របស់ យើង ព្យាយាម ដោះស្រាយ បញ្ហា នេះ ដោយ ធ្វើអោយ មាន ការ កកឈាម នៅ ជុំវិញ កន្លែង ដែល របេះ នោះ ។ កំណក ឈាម នេះ អាច ធ្វើអោយ ស្ទះ សរសៃឈាម អាកទែ ដែល បណ្តាល អោយ ស្ទះ ដល់ ឈាម និង អុកស៊ីសែន ទៅ បេះ ដូង បាន ។
ដំណើរ នៃ ការបង្កបង្កើត កំណក នៅក្នុង សរសៃឈាម អាកទែ Coronary នេះ ត្រូវបាន គេ អោយឈ្មោះ ថា Coronary Artery Disease ឬ CAD ។ មនុស្ស ជាច្រើន មាន កំណក នេះ ចាប់តាំងពី កុមារភាព មក ម្លេះ ហើយ វា មាន ការវិវត្តន៍ បន្ទិចម្តង់ៗ រហូត ក្នុង មួយជីវិត ។ ការកកស្ទះ នៃ កំណកខ្លាញ់ ប្រហែលជា រាំងស្ទះ ដល់ លំហូរ ឈាម ទៅ បេះដូង និង ធ្វើអោយ មាន Angina ។ ប៉ុន្តែ ការ ដែល បញ្ហា នេះ កើតឡើង ច្រើនដង ការ គាំងបេះដូង គឺជា សញ្ញា ដំបូង នៃ CAD ។
របស់ផ្សេងៗទៀត ដូចជា ការប្រឹងហាត់ប្រាណ ពេក ប៉ះទង្គិច ផ្លូវចិត្ត លឿន ពេក ឬ ការប្រើ ថ្នាំញៀន ដូចជា កូកាអ៊ីន អាច ជា មូលហេតុ ធ្វើអោយ គាំងបេះដូង ដែរ ។ ប៉ុន្តែ ករណី ជាច្រើន មិន មាន ហេតុផល ច្បាស់លាស់ នៅ ឡើង ទេ ថា ហេតុអ្វី បានជា ជំងឺ គាំងបេះដូង កើតឡើង នៅពេលដែលពួកគេ ធ្វើដូចខាងលើ ៕/PC