ដោយៈ health.com.kh
​មាន​មនុស្ស​ជាច្រើន តែង យល់ឃើញថា អាហារ​សមុទ្រ គឺមាន ផ្ទុក នូវ ជាតិ កាឡូរី និង ខ្លាញ់ ច្រើន ។ ប៉ុន្តែ វា មិនមែន ជា ការពិត នោះទេ ។ ជា ការពិត ការ បរិភោគ អាហារ សមុទ្រ គឺ ល្អ ចំពោះ រាងកាយ អ្នក ដោយសារ តែ វា សម្បូរ ទៅដោយ សារជាតិ វីតាមីន និង ជាតិ រ៉ែ ពី ធម្មជាតិ ។ ខាងក្រោម នេះ គឺជា អត្ថប្រយោជន៍ នៃ អាហារ សមុទ្រ ដែល ផ្តល់ ផល ល្អ ចំពោះ សុខភាព របស់ យើង ម្នាក់ៗ ៖

១. ល្អ សម្រាប់ អ្នក ដែល មាន ជំងឺ ធ្លាក់ ទឹកចិត្ត
​មាន​មនុស្ស ជាច្រើន បាន រងគ្រោះ ពី ជំងឺ ធ្លាក់ ទឹកចិត្ត ដោយសារតែ ការ មាន ស្ត្រេ ស ជា រុំ​ាំ​រ៉ៃ ។ ការបរិភោគ អាហារ សមុទ្រ អាច ជួយ កាត់បន្ថយ នូវ សញ្ញា នៃ ជំងឺ ធ្លាក់ ទឹកចិត្ត បាន ជាច្រើន ។ ដោយសារតែ ពួកវា បាន បង្កើន ដល់ កម្រិត DHA នៃ រាងកាយ ហើយ វា ជួយ កាត់បន្ថយ នួវ កម្រិត នៃ ការធ្លាក់ ទឹក ចិត្តបាន ។ មិន ត្រឹមតែ ប៉ុណ្ណោះ ការ ទទួលទាន វា ជាប្រចាំ នឹង ជួយ ការពារ អ្នក បាន ពី ជំងឺ ធ្លាក់ ទឹកចិត្ត រុំ​ាំ​រ៉ៃ ។

២. ធ្វើអោយ ការមើលឃើញ​របស់ អ្នកមាន​ភាពប្រសើរឡើង
​អាហារ សមុទ្រ ដែល សម្បូរ ដោយ ជាតិ ប្រេង មាន អាស៊ីត ខ្លាញ់ អូ មេ​ហ្គា បី ច្រើន ។ ការបរិភោគ នូវ អាហារ សមុទ្រ ដែល សម្បូរ ជាតិ ប្រេង គឺ ផ្តល់ ផល ដ៏ ល្អ ចំពោះ សុខភាព នៃ ការមើលឃើញ របស់ កែវភ្នែក ។ ខ្យង សមុទ្រ គឺ សម្បូរ ទៅ ដោយ វីតាមីន A ដែល នឹង ជួយ ធ្វើអោយ ការមើលឃើញ កាន់តែ ប្រសើរ ឡើង ។ ការ ទទួលទាន អាហារ សមុទ្រ ជា ទៀងទាត់ ក៏ នឹង ជួយ បាន ផងដែរ ចំពោះ ស្ថានភាព នៃ ការចុះ ខ្សោយ នៃ ការមើលឃើញ ទៅតាម អាយុកាល ។

៣. ជួយ ចំពោះ​អ្នក​ជំងឺហឺត
​វា ត្រូវ បាន គេ បញ្ជាក់ថា ការ ទទួលទាន សាច់ ត្រី ជា ទៀងទាត់ នឹង ជួយ ការពារ ដល់ សួត របស់ អ្នក ។ ហើយ ជា លទ្ធផល វា ក៏ នឹង ជួយ ព្យាបាល ដល់ ជំងឺហឺត របស់ អ្នក បាន ផង ដែរ ។ អ្នក ដែល តែងតែ ទទួល ទាន នូវ អាហារ គ្រឿង សមុទ្រ គឺ ហាក់ នឹង មិន សូវ ប្រឈម នឹង ការវាយប្រហារ របស់ ជំងឺហឺត នោះទេ ។ ដូច្នេះ ការ បរិភោគ អាហារ សមុទ្រ គឺ ផ្តល់ ផល ល្អ ចំពោះ អ្នក ដែល មាន ជំងឺហឺត ។

៤. ជួយ រក្សា ស្បែក អោយមាន សុខភាព ល្អ
​ខ្លាញ់ ត្រី និង ប្រភេទ ត្រី ដែល សម្បូរ ទៅដោយ អាស៊ីត ខ្លាញ់ អូ មេ​ហ្គា បី និង ប្រូតេអ៊ីន គឺ អាច ជួយ ដល់ សុខភាព របស់ ស្បែក បាន ។ សារជាតិ ប្រូតេអ៊ីន ដែល មាន ពី ធម្មជាតិ ជួយ ក្នុង ការ ពន្យឺត ដល់ ដំណើរការ នៃ ភាព ចាស់ វ័យ ចំពោះ មនុស្ស ស្រី ។ វា ក៏ បាន ជួយ ផងដែរ នៅក្នុង ដំណើរការ នៃ ការផលិត ជាតិ collagen ។ អ្នក គួរ បន្ថែម នូវ ប្រភេទ អាហារ គ្រឿង សមុទ្រ ផ្សេងៗ គ្នា ទៅ ក្នុង របប អាហារ របស់ អ្នក ជា ប្រចាំ ដើម្បី រក្សា អោយ ស្បែក របស់ អ្នក មាន សភាព ស្រស់ថ្លា និង ភ្លឺ ចែងចាំង ប្រកប ដោយ សុខភាព ល្អ ។

៥. រក្សា អោយ បេះដូង អ្នក មាន សុខភាព ល្អ
​ដោយសារ តែ អាហារ សមុទ្រ សម្បូរ ទៅដោយ អាស៊ីត ខ្លាញ់ អូ មេ​ហ្គា បី វា នឹង ជួយ អ្នក ក្នុង ការបង្ការ បាន នូវ ការ ប្រឈម ទៅ នឹង ជំងឺ បេះដូង ។ ការ បរិភោគ អាហារ សមុទ្រ នឹង ជួយ កាត់បន្ថយ នូវ កម្រិត នៃ កូ ឡេ ស្តេ រ៉ូ​ល អាក្រក់ នៃ រាងកាយ ដែល វា នឹង ផ្តល់ ផល ល្អ ចំពោះ សុខភាព បេះដូង ។ អ្នក គួរ ធ្វើ ការទទួល ទាន អាហារ សមុទ្រ អោយបាន យ៉ាងហោចណាស់ ២ ដង ក្នុង មួយ សប្តាហ៍ ។

៦. ផ្តល់ ផល ល្អ ចំពោះ អ្នក ដែល មាន ជំងឺ កង្វះ គ្រាប់ ឈាម ក្រហម
​អាហារ សមុទ្រ គឺ សម្បូរ ទៅដោយ សារជាតិ ស័ង្កសី និង ជាតិ ដែក ដែល ល្អ ចំពោះ អ្នក ដែល មាន បញ្ហា នឹង ជំងឺ កង្វះ គ្រាប់ ឈាម ក្រហម ។ ការ បរិភោគ អាហារ សមុទ្រ ជួយ ដល់ ការបង្កើន នូវ កម្រិត អេ ម៉ូ​ក្លូ ប៊ី​ន នៅក្នុង រាងកាយ ។ វា ក៏ សម្បូរ ផងដែរ នូវ ជាតិ ស័ង្កសី ដែល ល្អ ចំពោះ សុខភាព របស់ ស​សៃ​ស ក់ ។

៧. ជួយ រក្សា អោយ ឆ្អឹង អ្នក រឹងមាំ
​អាហារ សមុទ្រ គឺ សម្បូរ ទៅដោយ សារជាតិ កាល់ស្យូម ដែល ល្អ ចំពោះ សុខភាព ឆ្អឹង ។ ជា ការពិត ការ ទទួលទាន អាហារ សមុទ្រ នឹង ជួយ សម្រាល ដល់ ការឈឺចាប់ សន្លាក់ ដែល មាន ទំនាក់ទំនង ទៅនឹង បញ្ហា នៃ ការ រលាក សន្លាក់ ចំពោះ មនុស្ស ស្រី ៕​/PC