ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក ជីវ កត្តា ប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បានប្រកាស​លាឈប់​ពី​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ចាប់ពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២២ នេះ​តទៅ​។ ការប្រកាស​លាឈប់​នេះ ត្រូវបាន​លោក​លើក​ហេតុផល​ថា “​មូលហេតុ​នៃ​ការលាឈប់​ពី​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គឺ ដោយសារ​ខ្ញុំ​មើលឃើញ​អំពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ជា ពិសេស​នៅ​ថ្ងៃ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជា​ផលប្រយោជន៍​របស់​ជាតិ​ទាំងមូល​”​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​លាលែង​រប​ស់ល​លោក​ជីវ កត្តា នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២២​។​

លោក ជីវ កត្តា ប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ(រូបថតឯកសារ)

​ទន្ទឹមនឹង​ការប្រកាស​លាលែង​នេះ លោក ជីវ កត្តា បាន​អំពាវនាវ​អំពាវនាវ​ឲ្យ​បងប្អូន​កំពុងស្ថិត​នៅក្នុង​បក្សប្រឆាំង​នាំគ្នា​ចូលមក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រួមចំណែក​កសាង​ប្រទេស​ទាំងអស់គ្នា​។​

​សូមជម្រាបថា ប្រធាន អនុប្រធាន រួមទាំង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សរុប ៩​រូប​របស គណបក្ស​ខ្មែ​ស្រឡាញ់​ជាតិ បានប្រកាស​រំលាយ​គណបក្ស​របស់ខ្លួន ចាប់ពី​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២ ។ ការប្រកាស​រំលាយ​នេះ ដោយ​ដោយសារ​មើលឃើញ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មានការ​ការអភិវឌ្ឍ និង​អនាគត​រុងរឿង​។​

​យោងតាម​សេចក្តីថ្លែងការណ៍​គណបក្ស​ខ្មែ​ស្រឡាញ់​ជាតិ កាលពី​ថ្ងៃទី​២៩ ខែកក្កដា បាន​បញ្ជាក់ថា មូលហេតុ នៃ​ការរំលាយ​គណបក្ស​ខ្មែ​ស្រឡាញ់​ជាតិ គឺ​ដោយសារ​ខ្លួន​មើលឃើញ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រទេស​កម្ពុជា មាន​សន្តិភាព ការអភិវឌ្ឍ និង​អនាគត រុងរឿង ជាពិសេស​កាលពី​ថ្ងៃ ២៨ ខែកក្កដា ឆ្នាំ ២០២២​នេះ ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា គឺ​បង្ហាញ​យ៉ាងច្បាស់​អំពី​ការគិតគូរ​ផលប្រយោជន៍​របស់​ជាតិ​ជាធំ​។ ដូច្នេះ​ពុំមាន​ហេតុផល​ណាមួយ​ដែល​យើងខ្ញុំ​នៅ​បន្ត​ប្រឆាំងនឹង​ការដឹកនាំ​របស់ សម្ដេច​តេ​ជោ និង​គណបក្ស​ប្រជាជន​តទៅទៀត​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​គណ​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​។​

​ជាមួយគ្នានេះ គណបក្ស​ខ្មែ​ស្រឡាញ់​ជាតិ បាន​អំពាវនាវ​ដល់​សមាជិក​គណៈ ក​ម្មា​ធិ​ការ​នាយក និង​សមាជិក​របស់​គណបក្ស​ខ្មែ​ស្រឡាញ់​ជាតិ ដែល​កំពុង​ស្ថិតនៅក្នុង​បក្សប្រឆាំង​នាំគ្នា​ចូលមក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន ដើម្បី​រួមចំណែក​កសាង​ប្រទេស​ទាំងអស់គ្នា​៕​សរន​