ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ខណៈ​ម៉ាស់​ពីមុន​មក​កម្រ​ឃើញ​ការប្រើប្រាស់​ម៉ា​ស់បាន​កើនឡើង​ក្នុងអំឡុងពេល​នៃ​ជំងឺ​រាតត្បាត​ហើយ​វា​ថែមទាំង​បាន​ក្លាយទៅជា​កាតព្វកិច្ច​នៅក្នុង​ប្រទេស​​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ទៀតផង​។​

​ឥឡូវនេះ ការសិក្សា​មួយ​បាន​ព្រមាន​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ច្រើន​ឡើង​នូវ​ប្លា​ស្ទិក​ប្រើ​តែ​មួយ​ដង​បោះចោល​មួយ​នេះ កំពុង​កើតមាន​លើ​សត្វ​ជុំវិញ​ពិភពលោក​។​

​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ដាល់​ហោ​ស៊ី (Dalhousie) បាន​ស្កែន​មើល​វេទិកាប្រព័​ន្ធ​បណ្តា​ញ​សង្គម​ជាច្រើន ដើម្បី​ប្រមូល​រូបថត​សត្វព្រៃ​ជាប់​នៅក្នុង​ម៉ាស់​និង​ស្រោមដៃ​។​

​សរុបមក ក្រុម​ការងារ​បាន​កត់​ត្រា​ឧបទ្ទវហេតុ​ចំនួន ១១៤ នៅក្នុង​ប្រទេស​ចំនួន ២៣ ចាប់ពី​ខែ​មេសា ឆ្នាំ ២០២០ ដល់​ខែ​ធ្នូ ឆ្នាំ ២០២១ ដោយ​ឧបទ្ទវហេតុ​ភាគច្រើន​បំផុត​កើតឡើង​ចំពោះ​សត្វ​ស្លាប​។​

​អ្នកស្រាវជ្រាវ​បាន​សរសេរ​នៅក្នុង​ការសិក្សា​របស់​ពួកគេ​ថា​”​វា​មាន​សារៈសំខាន់​ណាស់​ដែល​យើង​កំណត់​ឱកាស​ដើម្បី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​កាកសំណល់​របស់​យើង​ដូច្នេះ​យើង​អាច​ការពា​រការ​​លេច​ធ្លាយ​ស្រដៀង​គ្នា​នេះ​ក្នុងអំឡុង​ជំងឺ​រាតត្បាត​ដែល​ចៀស​មិន​រួច​នា​ពេលអនាគត​”៕

សត្វ​ជាច្រើន​ជាប់​ជាមួយ​កាកសំណល់​ម៉ាស់​និង​ស្រោមដៃ ដែល​បោះចោល​អំឡុង​ជំងឺ​រាតត្បាត​កូវី​ដ​១៩