​ដោយ​: ចាន់តូ​/​ភ្នំពេញ​: កាលពី​វេលា​ម៉ោង​ប្រមាណ ៧​ព្រឹក​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ​២០២២​នៅ​ចំណុច​ច្រាំង​ទន្លេសាប​ក្នុងភូមិ​ដើម​គរ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នា​ក់មាន​លក្ខណៈ​ហើម​ស្អុយ​ទៅហើយ អណ្តែត​ទឹកទន្លេ​សាប ដោយ​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ​។

​បន្ទាប់ពី​ត្រួតពិនិត្យ នគរបាល​ជំនាញ​បានអោយដឹងថា សាកសព​បាន​ស្លាប់ រយៈពេល​ប្រមាណ​៤​ទៅ​៥​ថ្ងៃ​ទៅហើយ និង​បាន​អណ្តែត​ឡើង​រហូតដល់​ហើម​ស្អុយរលួយ និង​បាន​ស្លាប់​ដោយសារតែ​លង់​ឈ្លក់ទឹក​។ សព​អាចារ្យ នឹង​បូជា​នៅ​វត្ត​ព្រែក​តា​គង់​នោះ​តែម្តង​៕​