ដោយៈ គង់ហេង/ ត្បូងឃ្មុំៈ ម៉ូតូពីរគ្រឿងបានបុកគ្នា នៅក្នុងឡូតិ៍កៅស៊ូស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ បណ្តាលឱ្យបុរសវ័យចំណាស់ម្នាក់បានស្លាប់ និងពីរនាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល កាលពីថ្ងៃទី ២៩ កក្កដាម្សិលមិញនេះ។
ប្រពភព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាៈ បុរសជាជនរងគ្រោះដែលស្លាប់នៅនឹងកន្លែងឈ្មោះ ទូច ម៉េងសែ អាយុ ៦៧ ឆ្នាំ មានទីលំនៅភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ធ្វើដំណើរតាមម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១D-៥០៧១។ ចំណែកម្ខាងទៀតជាស្ត្រីឈ្មោះ ឈិន វ៉ាន់ម៉ី អាយុ ១៧ ឆ្នាំ របួសធ្ងន់ បានឌុបក្មេងប្រុសម្នាក់អាយុ ១២ ឆ្នាំរងរបួសស្រាល ដែលមានទីលំនៅភូមិស្លាបក្តោង ឃុំជប់ដែរ បានធ្វើដំណើរតាមម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ ត្បូងឃ្មុំ ១K-៨៧៩៩ ៕