ក្រុមហ៊ុន ហ្វា​ន់ ហ្វ៊ូ​ដ ឯ​.​ក គឺជា​ក្រុមហ៊ុន​មួយ​ដែលមាន​ចក្ខុវិស័យ “​ក្លាយខ្លួនជា​ក្រុមហ៊ុន​មាន​ភាព​នាំមុខគេ​នៅក្នុង​វិស័យ​ម្ហូបអាហារ​នៅ​ប្រទេស​កម្ពុជា រួម​ជាមួយនឹង​ការផ្តល់ជូន​នូវ​ម្ហូបអាហារ​ប្លែកៗ ក៏ដូចជា​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ​”​។

​ភោជនីយដ្ឋាន Hiko Teppanyaki ថ្មី សាខា ប៉េង​ហួត​បឹង​ស្នោ យូរ៉ូ​ផាក មាន​ទីតាំងនៅ យូរ៉ូ​ផាក ក្នុង​គម្រោង បុរី ប៉េង ហួត បឹង​ស្នោ​។ សាខា​ថ្មី​នេះ មកកាន់​តែ​ជិត​អតិថិជន​ដែល​រស់នៅក្នុង​គម្រោង បុរី ប៉េង ហួត បឹង​ស្នោ និង​តំបន់​ជុំវិញ​។ ទីតាំង​មាន​ទំហំ​កាន់តែ​ធំ រចនាបថ​ប្លែក មាន​បន្ទប់​ឯកជន​ធំៗ និង ឡោ​ញ ដែល​អាច​ទទួល​អតិថិ​ជន​បាន​ច្រើន​នាក់​ទៀតផង​ដែរ​។​

​ភោជនីយដ្ឋាន Hiko Teppanyaki ជា​ភោជនីយដ្ឋាន​បែប​ជប៉ុន ដែល​អតិថិជន អាច​បរិភោគ​អាហារ​ស្រស់ៗ និង​ទទួលបាន​បទពិសោធន៍​បរិភោគ​អាហារ​ដែល​ចម្អិន​ដោយផ្ទាល់​ពី​ចុងភៅ Teppanyaki ដែលមាន​បទពិសោធន៍​និង​ជំនាញ​ច្បាស់លាស់​។ នៅ​ភោជនីយដ្ឋាន Hiko Teppanyaki អតិថិជន អាច​ជ្រើសរើស​មុខម្ហូប​ពិសេសៗ​ជាង​៩០​មុខ ដូចជា សាច់គោ​អូស្ត្រាលី អាមេរិក ជប៉ុន សាច់​ចៀម បង្កង​តាកែវ បង្កង​កាណាដា ក្តាមថ្ម ក្តាម​អា​ឡា​ស្កា និង​បន្លែស្រស់ៗ​។​

“​ទោះបីជា​មានការ​ប្រកួត​ប្រជែង​ខ្លាំង​ក្នុង​វិស័យ​ម្ហូបអាហារ ហ្វា​ន់ ហ្វ៊ូ​ដ បានជ្រើសរើស​យក​យុទ្ធសាស្ត្រ​ផ្តោតលើ​គុណភាព​អាហារ និង​សេវាកម្ម ដោយ​ប្រើប្រាស់​គ្រឿងផ្សំ​ដែលមាន​គុណភាព​ល្អ ក្នុងស្រុក និង​ក្រៅ​ស្រុក​” តាម​ប្រសាសន៍​របស់លោក ង​ន ដេវីដ​សំបូរ នាយក​ក្រុមហ៊ុន​ហ្វា​ន់​ហ្វ៊ូ​ដ​

​សព្វថ្ងៃនេះ​ក្រុមហ៊ុន ហ្វា​ន់ ហ្វ៊ូ​ដ ឯ​.​ក មាន​យីហោ​ភោជនីយដ្ឋាន​ចំនួន ៤ ដូចជា ភោជនីយដ្ឋាន ហ្វា​ន់​ក្រែប ស៊ី​ហ្វូ​ត (Fun Crab Seafood), ភោជនីយដ្ឋាន​ម្ហូប​ខ្មែរ ម្រះព្រៅ (Mras Prov), The Cut Steakhouse និង Hiko Teppanyaki​។​

​បច្ចុប្បន្ន ក្រុមហ៊ុន ហ្វា​ន់ ហ្វ៊ូ​ដ ឯ​.​ក មាន​សាខា​ភោជនីយដ្ឋាន​ចំនួន ៧ កន្លែង​នៅ រាជធានី​ភ្នំពេញ ដោយ​រាប់បញ្ចូល​ទាំង​ភោជនីយដ្ឋាន Hiko Teppanyaki សាខា ប៉េង​ហួត​បឹង​ស្នោ​យូរ៉ូ​ផាក នេះ​។


​លោក ង​ន ដេវីដ​សំបូរ បានបញ្ជាក់​ផងដែរ​ថា ក្នុង​ឆ្នាំ​២០២២ នេះ ក្រុមហ៊ុន ហ្វា​ន់ ហ្វ៊ូ​ដ មាន​គម្រោង​បើក ភោជនីយដ្ឋាន ៧​កន្លែង​បន្ថែមទៀត​នៅ​កម្ពុជា ដែល​រួមទាំង​បង្កើត​យីហោ និង​រចនាបថ​ថ្មីៗ​។ ក្រុមហ៊ុន​ក៏មាន​ផ្តល់ជូន​នូវ​សេវាកម្ម​រៀបចំ​ម្ហូបអាហារ​ដល់ទី​តាំងរបស់​អតិថិជន (Catering Service) ដែលមាន​ម្ហូប​ច្រើន​ជម្រើស ដូចជា ម្ហូប​ខ្មែរ អឺរ៉ុប ជប៉ុន ជាពិសេស​គឺ​ម្ហូប​ជប៉ុន​ដែល​ចម្អិន​ដោយ​ចុងភៅ​ផ្ទាល់ ហៅថា “Teppanyaki at Home”​។ ក្រុមហ៊ុន ហ្វា​ន់ ហ្វ៊ូ​ដ មានបទពិសោធន៍ ផ្តល់​សេវា Catering Service សម្រាប់​កម្មវិធី​តូចធំ ដែលមាន​ភ្ញៀវ​រហូតដល់ ជាង​៦០០០ នាក់​។​

​ទំនាក់ទំនង
ទីតាំង ១៖ ស្ថិតនៅ​ជាន់​ទី​១ នៃ​ផ្សារ​ទំនើប​Chip Mong Noro Mall លេខ​ទូរ​សព្ទ​៖ 023 88 57 67 / 096 767 57 67
​ទីតាំង ២៖ ស្ថិតនៅ​ជាន់​ផ្ទាល់​ដី Design Village ផ្ទះ​លេខ ៦៤៥៣ ផ្លូវ​លេខ ១០០៣ ភូមិ ទំនប់​១ សង្កាត់​ភ្នំពេញ​ថ្មី លេខ​ទូរ​សព្ទ​៖ 066 60 68 68 / 023 23 83 84
​ទីតាំង ៣៖ ស្ថិតនៅ ប៉េង ហួត បឹង​ស្នោ យូរ៉ូ​ផាក ផ្ទះ​លេខ ផ្លូវ​លេខ ភូមិ សង្កាត់ លេខ​ទូរ​សព្ទ​៖ 085 333 510 / 023 238 927

Ms. Celine Serriere, General Manager, Fun Food Co., Ltd