ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក ប៉េត្រូ សាន់ឆេស (Pedro Sanchez)បានអំពាវនាវដល់អ្នកធ្វើការក្នុងវិស័យសាធារណៈនិងឯកជនទាំងអស់ឱ្យឈប់ពាក់ក្រវាត់ក ដើម្បីជាវិធានការសន្សំសំចៃថាមពលក្នុងរដូវក្តៅ។
លោកសាន់ឆេសបាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងអនុម័តវិធានការសន្សំសំចៃថាមពល “ជាបន្ទាន់” នៅថ្ងៃចន្ទក្រោយនៅពេលដែលបណ្តាប្រទេសនៅអឺរ៉ុបប្រឹងប្រែងដើម្បីក្លាយជាប្រទេសពឹងផ្អែកតិចតួចលើឧស្ម័នរបស់រុស្ស៊ី បន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែន។
កាលពីថ្ងៃសុក្រទី២៩កក្កដា សីតុណ្ហភាពបានឡើងដល់ ៣៦ អង្សាសេក្នុងទីក្រុងម៉ាឌ្រីដ (Madrid)និង ៣៩ អង្សាសេក្នុងទីក្រុងសេវីល (Seville)។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ទ្វីបអឺរ៉ុបបានជួបប្រទះនឹងសីតុណ្ហភាពខ្ពស់បំផុត។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងម៉ាឌ្រីដ លោកសាន់ឆេសបានចង្អុលបង្ហាញថាគាត់មិនពាក់ក្រវាត់កទេ ហើយនិយាយថាគាត់ចង់ឱ្យរដ្ឋមន្ត្រីរបស់គាត់ មន្ត្រីសាធារណៈនិងអ្នកធ្វើការក្នុងវិស័យឯកជនធ្វើដូចគ្នា។
លោកបានបន្ថែមថា “នេះមានន័យថាយើងទាំងអស់គ្នាអាចសន្សំសំចៃថាមពលបាន”។
នាយករដ្ឋមន្ត្រីបាននិយាយថា វិធានការនេះនឹងធានាឱ្យមនុស្សរក្សាភាពត្រជាក់ជាងមុន ហើយដូច្នេះតម្លៃថាមពលក៏ចុះទាបដែរ ពីព្រោះម៉ាស៊ីនត្រជាក់នឹងត្រូវបានប្រើតិចជាងមុន៕
នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក ប៉េត្រូ សាន់ឆេស