​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ បាន​លាតត្រដាង​ថា គាត់​នឹងចូលរួម​ក្នុង​ការប្រកួត​មិត្តភាព​របស់ Manchester United ជាមួយ Rayo Vallecano នៅ​កីឡដ្ឋាន Old Trafford នៅ​ថ្ងៃអាទិត្យ​ទី​៣១​កក្កដា​។​

​ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គាល់​រូប​នេះ​ចង់​ឱ្យ Man United អនុញ្ញាត​ឱ្យ​គាត់​ចាក​ចេញ​នៅ​រដូវក្តៅ​នេះ ហើយ​ខកខាន​ដំណើរ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​របស់​ក្លិប​ទៅកាន់​ប្រទេស​ថៃ​និង​អូស្ត្រាលី ដោយសារ​ហេតុផល​ផ្ទាល់ខ្លួន​។​

​រ៉ូ​ណាល់ដូ​វ័យ ៣៧ ឆ្នាំ​ក៏​ត្រូវបាន​ដកចេញ​ពី​ក្រុម​របស់ United សម្រាប់​ការប្រកួត​មិត្តភាព​នៅ​ថ្ងៃ​សៅរ៍​នេះ​ជាមួយ Atletico Madrid នៅ​ទីក្រុង​អូ​ស្លូ​ផងដែរ​។​ប៉ុន្តែ​គាត់​បានលើកឡើង​នៅ​​លើ Instagram ថា​គាត់​នឹង​ជួប​ជាមួយ​ក្រុម Rayo Vallecano មកពី La Liga ។​

​ដោយ​បញ្ចេញ​មតិ​លើ​ទំព័រ​អ្នកគាំទ្រ​រ៉ូ​ណាល់​ដូ​អំពី​ការខកខាន​ការប្រកួត​របស់​គាត់​នៅ​ន័​រវែ​ស គាត់​បានសរសេរថា “Domingo o rei joga” ដែល​បកប្រែ​ថា “​ថ្ងៃអាទិត្យ ស្តេច​នឹង​លេង​ហើយ​”​។​

United បាន​និយាយថា​កីឡាករ​ដែល​មិន​ស្ថិតក្នុង​ក្រុម​ដែល​ធ្វើដំណើ​រទាំង ២១ នាក់​សម្រាប់​ការប្រកួត​ទល់នឹង Atletico ដែល​រួមមាន​កីឡាករ​ចំណូល​ថ្មី លី​សាន​ដ្រូ ម៉ា​ទីណេស (Lisandro Martinez) និង គ្រី​ស្ទាន អេ​រិក​សិន (Christian Eriksen) “​នឹង​ចូលរួម​ក្នុង​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​ជាមួយ Rayo Vallecano ខណៈ​អ្នក​ផ្សេង​ទៀត​មាន​ជំងឺ​ឬ​របួស​”៕

រ៉ូ​ណាល់​ដូនឹង​លេង​ទល់នឹង Vallecano នៅ​ថ្ងៃអាទិត្យ