ដោយៈ យោធិន / សៀមរាបៈ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដោយមាន​ការចូលរួម​ដំណើរ ពី​សំណាក់​សមាជិក សមាជិការ ក្រុមការងារ​រាជរដ្ឋាភិបាល បាន​នាំយក​ទៀន​ព្រះវស្សា និង​ទេយ្យទាន និង​ប្រគេន​ថវិកា​កសាង ចំនួន ២ លាន​រៀល សម្រាប់​១​វត្ត ទៅ​ប្រគេន​ព្រះសង្ឃ គង់​ចាំ​ព្រះវស្សា ចំនួន ១២​វត្ត មកពី​ឃុំ​ទាំង ៦ នៃ​ស្រុក​បន្ទាយស្រី ។​

​បន្ទាប់ពី​ជួប​សំណេះសំណាល ជាមួយ​ពុទ្ធបរិស័ទ ចំណុះជើងវត្ត ប្រមាណ​ជិត ៥០០ នាក់ ក្នុងឱកាស​ប្រគេន​ទៀន​ព្រះវស្សា​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ព្រមទាំង ក្រុមការងារ បាន​ចែកជូន តាជី​យាយជី ក្នុង​ម្នាក់ៗ ក្រណាត់ស មួយ​ដុំ ថវិកា​១​ម៉ឺន​រៀល ។ ចំពោះ​ប្រជាពលរដ្ឋ ចូលរួម ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា ១​ម៉ឺន​រៀល​។​

​ក្រោយពី​បញ្ចប់​កម្មវិធី​ប្រគេន​ទៀន​ព្រះវស្សា នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី និង​ក្រុមការងារ បាន​ចុះទៅ​ពិនិត្យមើល​ការសាងសង់ សាលា​បុណ្យ នៅក្នុង​ភូមិ​ប្រី​យ៍ ឃុំ​ខ្នារ​សណ្តាយ និង​បាន​ជួយឧបត្ថម្ភ​ថវិកា សម្រាប់​បន្ត​សាងសង់​សាលា​បុណ្យ​នេះ​ផងដែរ​។​

​ដោយឡែក នា​រសៀល​ថ្ងៃ​ដដែល​នេះដែរ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ក៏បាន ចុះ​ប្រគល់​ផ្ទះ ក្រោយពី​សាងសង់​ពី​ផ្ទះស្លឹក ទៅជា​ផ្ទះ​ស័ង្កសី ចំនួន ៣ ខ្នង ដែលជា អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី និង​ក្រុមការងារ បាន​ចុះទៅពិនិត្យ​ផ្ទះស្លឹក ចំនួន ២ ខ្នង​បន្ថែម ដែល​ត្រូវ​សាងសង់ នៅ​ថ្ងៃស្អែក ទី​៣០ ខែ​កក្ត​ដា ឆ្នា​២០២២ នេះ ពី​ផ្ទះស្លឹក​ទៅជា​ផ្ទះ​ប្រក់​ស័ង្កសី វិញ ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់​ថាៈ ការជួយ​កែប្រែ​លំនៅដ្ឋាន ជូន​ប្រជាពលរដ្ឋ ពី​ស្ថានភាព​ដំបូល និង​ជញ្ជាំង​ធ្លុះធ្លាយ ឲ្យ​ទៅជា​សង្ក​សី គឺ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល បានបញ្ជាក់​បន្ថែមថាៈ ប​ច្ជុ​ប្បន្ន​នេះ នៅ​ឃុំ​រំចេក ស្រុក​បន្ទាយស្រី គឺមាន​ផ្ទះស្លឹក ជញ្ជាំង​ស្លឹក ទាំងអស់ ចំនួន ៨២ ខ្នង​ផ្ទះ ដែល​ក្រុមការងារ និង​បន្ត​សាងសង់ ប្រែក្លាយ​ឲ្យ​ទៅជា​ផ្ទះ​ប្រក់​ស័ង្កសី​ទាំងអស់ ទៅតាម​ពេលវេលា ដោយ​ក្នុង​មួយខែ ស្ថាបនា​ឲ្យ​បាន ១០ ខ្នង​ផ្ទះ​។​

​ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ ៥​ខ្នង​ផ្ទះ បាន​សូម​គោរព​ថ្លែងអំណរគុណ​ដល់ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ដែល​បាន​ជួយ​ឧ​ត្ថ​ម្ភ​សាងសង់​ផ្ទះ ឱ្យបាន​សមរម្យ មិនមាន​ការព្រួយបារម្ភ ពី​ការ​លិច​ទឹក នៅពេល​ភ្លៀង​ទៀត​នោះទេ​។ ពួកគាត់​បាន​អរគុណ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បញ្ជូន​ក្រុមការងារ ដែលមាន​នាយ​ឧ​ត្ត​ម សេនីយ៍ សែម សុវណ្ណនី បាន​ចុះ​មកដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ និង​បាន​ជួយ​ភ្លាម​ផងដែរ​។​

​នៅថ្ងៃនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បាន​ឧ​ត្ថ​ម្ភ​ថវិកា​ចំនួន ៥០០ ដុល្លារ ជួយ​ដល់​ពលរដ្ឋ ១​គ្រួសារ នៅ​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ដែល​ត្រូវបាន​ភ្លើង​ឆេះ​ដំបូលផ្ទះ ដោយសារ​ភ្លើង​ឆេះ ពី​ការដុត​ធូប​លើ​អាសនៈ កាលពី​យប់​ថ្ងៃទី​២៨ ខែ​កក្ត​ដា ឆ្នាំ​២០២២ កន្លងទៅ ៕/V​