ប្រែសម្រួលៈបំណង(ស្ពុតនិច)៖ អាចម៍ផ្កាយទំហំធំចំនួនពីរត្រូវរំពឹងថាធ្វើដំណើរនៅចម្ងាយប៉ុន្មានលានគីឡូម៉ែត្រពីផែនដី។ដុំថ្មអវកាសថ្មីជាមួយនឹងល្បឿនដ៏លឿនត្រូវចូលកៀកផែនដៅនៅថ្ងៃសុក្រនិងថ្ងៃសៅរ៍ទី៣០កក្កដា ទោះជាយ៉ាងគ្មានមួយណានឹងបុកចូលផែនដីរបស់យើងដូចដែលយើងបានឃើញក្នុងភាពយន្តស្តីពីមហន្តរាយដោយផ្កាយព្រះគ្រោះនោះទេ។
យោងតាមទីភ្នាក់ងារអវកាសអាម៉េរិកហៅថា ណាសា អាចម៍ផ្កាយទីមួយឈ្មោះ2016 CZ 31ត្រូវគេរំពឹងនឹងហោះចូលកៀកផែននៅនៅម៉ោង២៣ ម៉ោងសកលនាថ្ងៃសុក្រក្នុងល្បឿន៥៥.៦២០គីឡូម៉ែត្រក្នុងមួយម៉ោង។វាមានអង្កត់ផ្ចិតប្រហែល១២២ម៉ែត្រ ហើយវាត្រូវរំពឹងថានឹងចូលមកកៀកផែនដីចម្ងាយក្រោម២.៨០០.០០០គីឡូម៉ែត្រ មុនបោះពួយចូលក្នុងអវកាសបាត់ស្រមោល និងវិលមកវិញក្នុងរយៈពេលប្រមាណ៦ឆ្នាំម្តង។
ដុំថ្មទីពីរឈ្មោះថា2013 CU83នឹងចូកកៀកផែនដីបំផុតនៅម៉ោង២៣: ៣៧ ម៉ោងសកលនៅថ្ងៃសៅរ៍ ។ដោយមានអង្កត់ផ្ចិត១៨៣ម៉ែត្រ វានឹងនៅចម្ងាយប្រមាណ៦.៩៦០.០០០ពីផែនដី និងធ្វើដំណើរក្នុងល្បឿន២១.១៦៨គីឡូម៉ែត្រក្នុងមួយម៉ោង។
សូមបញ្ជាក់ថា ដុំថ្មអវកាសធំៗឬផ្កាយព្រះគ្រោះហោះចូលមកកៀកផែនដីជារឿងកម្រ តែលទ្ធភាពដុំថ្មបែបនេះបុកផែនដីរបស់យើងមិនត្រូវបានបណ្តាទីភ្នាក់ងារអវកាសច្រានចោលទេ ទោះជាលទ្ធភាពតិចតួចបំផុត។
កាលពីឆ្នាំមុន អង្គការណាសា ចង់ធ្វើតេស្តិ៍សាកល្បងលទ្ធភាពរបស់ខ្លួនក្នុងការបញ្ចៀសឬបង្វែរផ្លូវដុំថ្មអវកាសដ៏គ្រោះថ្នាក់ តាមរយៈបេសកកម្មបង្វែរទិសផ្កាយព្រះគ្រោះហៅថាDART។បេសកកម្មនេះគឺត្រូវបញ្ជូនយានអវកាសមួយទៅបុកដុំថ្មតូចៗល្មមដែលធ្វើដំណើរតម្រង់មកផែនដី ៕
អាចម៍ផ្កាយទីមួយឈ្មោះ2016 CZ 31 និង 2013 CU83 ចូលមកកៀកផែនដីកាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍ មុនពេលវាបោះពួយចូលក្នុងអវកាសបាត់ស្រមោលជាថ្មី