ជ័យជម្នះ​ចុង​ម៉ោង​ទល់នឹង​ស៊ុយអែត​ជួយ​អោយ​អាល្លឺម៉ង់​មានសង្ឃឹម​ឡើងវិញ​

1137
ចែករម្លែក

មួយគ្រាប់រប​ស់Toni Kroosនៅម៉ោងបន្ថែមផ្តល់អោយក្រុមការពារជើងឯកអាល្លឺម៉ង់នូវសង្ឃឹមជាថ្មីដើម្បីក្លាយជាក្រុមការពារតំណែងជើងឯកមួយដែលអាចបន្តទៅវគ្គប្រកួតបន្តនៃ World Cupចាប់តាំងពីក្រុមប្រេស៊ីលបានធ្វើដូចគ្នានៅឆ្នាំ១៩៦២។

Ola Toivonenរបស់ស៊ុយអែតទាត់បំផ្លោងគ្រាប់ដំបូងនៃការប្រកួតទល់នឹងអាល្លឺម៉ង់

ការទាត់បំផ្លោងចូលទីអាល្លឺម៉ង់នៅតង់ទី១ នាំអោយគ្រូបង្វឹកJoachimLowបារម្ភខ្លាំងឡើងខ្លាចក្រែងក្រុមរបស់លោកនឹងត្រូវជម្រុះចោលដើមទីតែMarco Reusរកបានមួយគ្រាប់វិញខណៈអាល្លឺម៉ង់បន្តគ្រប់គ្រងបាល់ក្រោយការឈប់សម្រាក។

ក្រុមអាល្លឺម៉ងបន្ទាប់មកទទួលសម្ពាធបន្ថែមដោយកីឡាករJerome Boateng ត្រូវបណ្តេញចេញដោយសារទទួលកាតលឿង២ដង តែបន្តខិតខំដាច់ក្បាលដាច់កន្ទុយព្រោះដឹងថា លទ្ធផលស្មើមិនល្អសំរាប់ក្រុមទេ។

នៅពេលបន្ថែមម៉ោង៥នាទីមុនបញ្ចប់ការប្រកួត Kroosបានទាត់ free-kickចូលជ្រុងខាងឆ្វេងនៃបង្គោលទី ជាហេតុនាំអោយកីឡាករអាល្លឺម៉ង់សប្បាយរីករាយរត់ហ៊ោរនៅចំពោះមុខអ្នកគាំទ្រ ខណៈកីឡាករស៊ុយអ៊ែតដេកដួលលើកម្រាលស្មៅនិងខ្លះស្រក់ទឹកភ្នែក។

លទ្ធផលនេះមានន័យថា ក្រុមទាំង៤នៃពូលF នៅតែអាចជម្រុះសំរាប់ការប្រកួតវគ្គបន្តដោយលទ្ធផលនឹងត្រូវសំរេចពេលម៉ិកស៊ិចជួបស៊ុយអែតនិងអាល្លឺម៉ង់ត្រូវលេងទល់នឹងកូរ៉េខាងត្បូងនៅថ្ងៃពុធទី២៧មិថុនា៕

Kroosបានទាត់ free-kickចូលជ្រុងខាងឆ្វេងនៃបង្គោលទីនៅម៉ោងបន្ថែម

លទ្ធផលប្រកួតនៅពូលFនិងGកាលពីយប់មិញ៖

ពូលF
South Korea១ – Mexico២

Germany២ – Sweden១

ពូល G
Belgium៥ – Tunisia២

ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម