ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកបរិបូណ៌ រួមដំណើរដោយលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ លោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរមួយចំនួន ក្រុមការងារថ្នាក់ ខេត្ត ស្រុក បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តស្តុកអាត់ ស្ថិតនៅក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ។
ទេយ្យវត្ថុនិងបច្ច័យ បាននាំយកទៅប្រគេនព្រះសង្ឃ រួមមានៈ អង្ករ ១០០ គីឡូ ត្រីងៀត៣ គីឡូ ត្រីខ១កេសធំ ទឹកបរិសុទ្ធវីតាល់ ១៦កេស មី១៥កេស ប្រេងម៉ាស៊ូត ៣០លីត្រ បច្ច័យសម្រាប់កសាង ២.៧០០.០០០រៀល បច្ច័យបួនប្រគេនព្រះគ្រូចៅអធិការ ១០ ម៉ឺនរៀន ភិក្ខុ៦អង្គ ក្នុង១អង្គ ៥ ម៉ឺនរៀល និងជូនយាយជីតាជី ក្នុងម្នាក់ៗ ១ ម៉ឺនរៀល៕/V