ដោយៈ ទេព មង្គល / ភ្នំពេញៈ សម្ដេចតេជោ បានអបអរសាទរកីឡាករ តេក្វាន់ដូ WT ចំនួន ២ រូប ទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។ ការអបអរសាទរនេះ បានធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នេះ។
ប្រភពដដែល បានបញ្ជាក់ថាៈ សូមអបអរសាទរ និងកោតសរសើរ ចំពោះកីឡាករ សំ យូដេត និងកីឡាករ វ៉ា មិថុនា ដែលទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។
ប្រភព បានអះអាងថាៈ នេះគឺជាមោទនភាពរបស់ ប្រទេសជាតិយើងទាំងមូល ដែលកីឡាករតេក្វាន់ដូ WT ចំនួន ៣ រូប បានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទទួលបានមេដាយ ចំនួន ២ នាក់ ដោយឡែក កីឡាករ ផល សុវណ្ណាត់ នឹងប្រកួតនៅថ្ងៃស្អែក ជាបន្តទៀត។
ប្រភពដដែល បានលើកឡើងដោយមោទកភាពជាតិថាៈ សូមជូនពរ ដល់កីឡាករ កីឡាការិនី និងប្រតិភូកីឡាទាំងអស់ ដែលបានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games 2022 សូមទទួលបានសុខភាពល្អ និងនាំជោគជ័យដល់កម្ពុជាយើងទាំងមូល៕/V