​ដោយៈ​សុផល​/​ភ្នំពេញ​៖ក្រុមហ៊ុន​ខេ​ម​ជេ​ដ អេ​ស៊ា Cam-Jade Asia (ASH) ដែលជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​វេជ្ជសាស្ត្រ​អន្តរជាតិ​មាន​រៀបចំ និង បញ្ជូន​អ្នកជំងឺ​ទៅគ្រប់​មន្ទីរពេទ្យនិងគ្រប់​ប្រទេសកាលពី​ព្រឹក​ថ្ងៃទី​៣០​ខែកក្កដា បាន​ចុះហត្ថលេខា ជាមួយ​មន្ទីរពេទ្យ​បន្ថែម​មួយទៀត​មកពី​ឥណ្ឌា គឺ​មន្ទីរពេទ្យ BLK-MAX Super Speciality Hospital ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូ​វ​ដេលី និង​មាន ១៦ សាខា​ក្នុងប្រទេស​ឥណ្ឌា​។​

​កិច្ចសហការ​គ្នា​នេះ មាន​គោលបំណង​នាំយក​នូវ​បច្ចេកវិទ្យា​ព្យាបាល​ជំងឺ​ធ្ងន់ៗ និង រ៉ាំរ៉ៃ​មួយចំនួន​ដូចជា​ជំងឺ​ខូច​តម្រងនោម ជំងឺ​ក្រិន​ថ្លើម មហារីក​ថ្លើម​និង​មហា​រី​សួត​ជាដើម​ដោយ​ក្នុងនោះ​វេជ្ជបណ្ឌិត​ឯកទេស​នីមួយៗ​មក​ធ្វើការ​បកស្រាយ​ផ្ទាល់ដើម្បី​ចែករំលែក​ជា​បទពិសោធ​ន៍​ក៏ដូចជា​ចំណេះដឹង​ទូទៅ​ផ្នែក​សុខភាព​ជូន​ប្រជាពលរដ្ឋ​ខ្មែរក៏ ដូចជា​ការចូលរួម​លើក​កំពស់​វិស័យ​សុខាភិបាល នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាពទូលំទូលាយ​ជាពិសេស​ចំណេះដឹង​ផ្នែក​វេជ្ជសាស្ត្រ​ទំនើប​នៅតាម​តំបន់​និង​ប្រទេស ជិតខាង​។​

​តាមរយៈ​អនុស្សរណៈ​យោគយល់​រវាង​ស្ថាប​ន័​វេជ្ជសាស្ត្រ​ទាំងពីរ ក្រុមហ៊ុន Cam-Jade Asia បានទទួល​ការផ្តល់​សិទ្ធិផ្តាច់មុខ​ជាកា​រិ​យា​ល​យ័​តំណាង​របស់​មន្ទីរពេទ្យ​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា BLK-MAX Super Speciality Hospital ។​

​លោកស្រី ពិន នេត្រា ស្ថាបនិក​និង​អគ្គនាយិកា​របស់ ASH បាន​មានប្រសាសន៍ថា​៖« គោលបំណង​តែមួយគត់​គឺ​យើង​ចង់​ផ្តល់​ដំណោះស្រាយ​ជូន​អ្នកជំងឺ និង ក្រុមគ្រួសារ ពេល​ពួកគាត់​ជួប​វិបត្តិ​សុខភាព ។ ភាពច្បាស់លាស់ មាន​តម្លាភាព បូកផ្សំ​ជាមួយ​បទពិសោធន៍​ប្រមាណ ២០ឆ្នាំ​មកនេះយើង​សង្កេតឃើញថាជំងឺ​ធ្ងន់ៗនិង​ភាពស្មុគស្មាញ មាន​អត្រា​កើន​ឡើងជា​បន្តបន្ទាប់​ដូ​ចនេះ​ការស្រាវជ្រាវ​រកម​ន្ទីរ​ពេទ្យ​ល្បីៗ​និង​មាន​ជំនាញ​ច្បាស់លាស់​កាន់តែ​មាន​សារៈសំខាន់ »​។​

​លោកស្រី បាន​មានប្រសាសន៍​បន្តថា​៖​ការចាប់​ដៃគូ​សហការ​ជាមួយ​មន្ទីរពេទ្យ BLK-MAX ប្រទេស​ឥណ្ឌា​ដោយសារតែ​មន្ទីរពេទ្យ មាន​អ្នកជំនាញ​ឯកទេស​ល្បីៗ​និង​មានបទពិសោធន៍​ជាច្រើន​ឆ្នាំ​ផ្នែក​វះកាត់​ជំងឺ​ខូច​តម្រងនោម ជំងឺ​ក្រិន​ថ្លើម និង​ការវះកាត់​ព្យាបាល​ជំងឺមហារីក​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​ក្នុង​ខណៈពេលដែល​ប្រជា ពលរដ្ឋ​ក​ម្ព​ជា​មួយចំនួនធំ​កំពុង​ប្រឈម​ជាមួយ​ជំងឺមហារីក​គួរឱ្យ​ព្រួយបារម្ភ​។​

​លោកស្រី ពិន នេត្រា បានបញ្ជាក់​ទៀតថា​ការសហការ​នេះ​ក៏​ដើម្បី​ជួយ​ជំរុញ​ដល់​ការធ្វើ​រោគវិនិច្ឆ័យ​ច្បាស់លាស់​និង​ផ្តល់​ភាពងាយស្រួល​ដល់​អ្នក​ជំ​ង​ក្នុងការ​ទទួលយក​ពត៌មាន ពី​សេវា​វេជ្ជសាស្ត្រ បែប​ទំនើប​របស់​ប្រទេស​ឥណ្ឌា ។

​ក្នុងឱកាស​នោះដែរ លោក Kham Moez ប្រធាន​ផ្នែក​ទីផ្សា​អន្តរជាតិ​របស់​មន្ទីរ​ពេទ្យ BLK Max បាន​មានប្រសាសន៍ថា​៖​ក្រុមប្រឹក្សា​អន្តរជាតិ​របស់​មន្ទីរ​ពេទ្យ BLK-MAX Super Speciality Hospital​បានសំរេច​ជ្រើសតាំង​ក្រុមហ៊ុន ខេ​ម​ជេ​ដ​អេ​ស៊ា ដែលមាន​ម៉ា​កថា ASH-Charter ជា​ការិយាល័យ​តំណាង​មន្ទីរពេទ្យ BLK-Max តែមួយគត់​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។​មូល​ហេតុដែល​សម្រេច​ជ្រើសរើស​Cam-Jade Asia ដោយសារ​យើ​បាន​សំលឹង​ឃើញ​ពី​សក្តានុពល​របស់​ក្រុមហ៊ុន​និង​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ប្រកបដោយ​វិជ្ជាជីវៈ ដែល​យើង​មាន​ទំនុកចិត្ត​និង​ផ្តល់​ភាពងាយស្រួល ក៏ដូចជា​ការពង្រឹង សេវា​វេជ្ជសាស្ត្រ ទេសចរណ៍​ប៉ែក​ខាងជើង​នៃ​ប្រទេស ឥណ្ឌា ជូន​ប្រជាជន​កម្ពុជា​ដែល​កំពុង​ប្រឈម​នូវ​ជំងឺ​រ៉ាំរ៉ៃ​មួយចំនួន​។​

 

​នៅក្នុង​ពិធី​ចុះហត្ថលេខា​នោះដែរ វេជ្ជបណ្ឌិត​ឥណ្ឌា​ល្បីៗ​ពីររូប​មកពី​មន្ទីរពេទ្យ BLK-MAX Super Speciality Hospital បាន​ចែករម្លែក​ចំណេះដឹង​ពី​ជំងឺ​ខូច​ក្រលៀន​រ៉ាំរ៉ៃ ការការពារ និង​ការព្យាបាល​ជំងឺមហារីក និង​ការព្យាបាល​ជំងឺមហារីក​បែប​ទំនើប ៕Ph