ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ក្នុងជំនួប​ចុងក្រោយ​នា​ព្រឹត្តិការណ៍ AFF U18 WOMEN’S CHAMPIONSHIP 2022 ថ្ងៃទី​៣០​កក្កដា ក្រុម​នារី​កម្ពុជា​ប្រកួត​ស្មើ​ជាមួយ​សឹង្ហ​បូរី​១​ទល់​១​។​

​ការប្រកួត​ដែល​ធ្វើ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នោះ កម្ពុជា​នៅក្នុង​ពូ​ល​ជាមួយ​ថៃ ឥណ្ឌូនេស៊ី វៀតណាម និង​សឹង្ហ​បូរី​។​

​សម្រាប់​ការប្រកួត​ជាមួយ​សឹង្ហ​បូរី​ម្សិល​ម៉ិ​ញ​នេះ នៅ​តង់​ទី​១​ក្រុម​ទាំង​២​រក្សា​លទ្ធផល​ស្មើគ្នា​០​ទល់​០​។ មកដល់​តង់​ទី​២ និង​បន្ដ​រហូត​ចប់​ការប្រកួត​នោះ ក្រុម​ទាំង​២​រកបាន​មួយ​គ្រាប់​ដូចគ្នា​។ បញ្ចប់​ការប្រកួត​រយៈពេល​៩០​នាទី​លទ្ធ​នៅ​រក្សា​១​ទល់​១​ដដែល​។​

​សូមបញ្ជាក់ថា​ក្នុង​៤​ប្រកួត​នេះ​កម្ពុជា​ចាញ់​ថៃ​០​ទល់​៤ ចាញ់​ឥណ្ឌូនេស៊ី​០​ទល់​១​ចាញ់​វៀតណាម​០​ទល់​៧ និង​ស្មើ​សឹង្ហ​បូរី​១​ទល់​១៕​