​ប្រែ​សម្រួលៈ​បំណង​(ST)៖ ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន បាន​តេស្តិ៍​ឃើញ​មានកូ​វីដ​១៩​ជា​ថ្មី​កាលពី​ថ្ងៃ​សៅរ៍​ទី​៣០​កក្កដា នៅក្នុង​អ្វីដែល​គ្រូពេទ្យ​ប្រចាំ​សេត​វិមាន​បាន​ពណ៌នា​ថា​ជា​«​ការ​លាប់​ជំងឺ​»​ដែល​កើតមាន​លើ​អ្នកជំងឺ​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​បាន​លេបថ្នាំ​ប្រឆាំង​វីរុស​ផា​សឡរ​វីដ​(Paxlovid)​។​

​បៃ​ដិន អាយុ​៧៩​ឆ្នាំ ដែល​ទើប​ចេញ​ពី​ការឃុំខ្លួន​នៅ​តែ​ឯង​កាលពី​ថ្ងៃ​ពុធ​ក្រោយ​ការ​តេស្តិ៍​ឃើញកូ​វីដ​១៩​កាលពី​ថ្ងៃ​២១​កក្កដា បាន​និយាយថា​លោក​មាន​អារម្មណ៍ល្អ​។​លោក​បាន​ចូលរួម​ព្រឹត្តិការណ៍​សាធារណៈ​​កាលពី​ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍​។​

​ឥឡូវ​លោក​ត្រូវ​វិល​ទៅ​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ​ជា​ថ្មី​ហើយ​នឹង​លុបចោល​ផែនការ​ធ្វើ​ដំណើរ​ទៅ​គេហដ្ឋាន​របស់​លោក​នៅ​ក្រុង​វី​ល​មីង​ថុន និង​ដំណើរ​ការងារ​មួយ​ទៅ​កាន់​រដ្ឋ​មី​ស៊ី​ហ្គឹ​ន​។​

​ការដាក់​ខ្លួន​ដាច់​ពី​គេ​នេះ​កើតឡើង​នៅពេល​សេត​វិមាន​សង្ឃឹម​រៀបចំ​ពិធី​អបអរ​ជោគជ័យ​ផ្នែក​ច្បាប់​ខ្លះ​ដើម្បី​ជួយ​រុញ​ប្រជាប្រិយភាព​ដែល​កំពុង​ធ្លាក់​របស់លោក​។​លោក​មាន​ផែនការ​ទៅកាន់​រដ្ឋ​មី​ស៊ី​ហ្គឹ​ន​​ដើម្បី​អួត​អំពី​ការអនុម័ត​ច្បាប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សំរាប់​ជំរុញ​ឧស្សាហកម្ម​បន្ទះ​ឈីប​អាម៉េរិ​ក​។​

​យោង​តាម​វេជ្ជបណ្ឌិត ខេ​វិន អូ​ខុន​ន័រ (Kevin O’Connor) ការ​តេស្តិ៍​ឃើញ​វិជ្ជមាន​សំរាប់​លោកបៃ​ដិន ទំនង​ជា​លាប់​ជំងឺ ដែល​អាការ​បែប​នេះ​កើតមាន​លើ​អ្នកជំងឺ​កូវី​ដ​ខ្លះ ដែល​ផឹកថ្នាំ​Paxlovid​។​

Paxlovid​ជា​ឳ​សថ​របស់​ក្រុមហ៊ុនហ្វៃ​ហ្សឺ​(Pfizer) ដែល​ប្រើ​សំរាប់​អ្នកជំងឺ​មាន​ហានិភ័យ​ខ្ពស់ ដូចជា​អ្នកជំងឺ​វ័យចាស់​។​អ្នក​កើតកូ​វីដ​១៩​មួយចំនួន​តូច​ដែល​ប្រើ​ថ្នាំ​នេះ​អាច​លាប់​ជំងឺ​ឬ​កើត​ឡើង​វិញ​​ក្រោយ​ការព្យបាល​បានចប់​មួយ​ដូសសព្វគ្រប់ចំនួន​ប្រាំ​ថ្ងៃ​ នេះ​បើ​តាម​ការសិក្សា​។​

​ក្រោយ​តេស្តិ៍​ឃើញ​មានកូ​វីដ​១៩​ជាថ្មី លោកបៃ​ដិនបាន​សរសេរ​បង្ហោះ​ក្នុង​ទ្វីត​ធឺ​ថា «​ខ្ញុំ​មាន​អារម្មណ៍​ល្អ អ្វី​គ្រប់​យ៉ាង​ល្អ​»៕

​បៃដិនកា​លពី​មុន​បាន​ពណ៌នា​ជំងឺ​កូវី​ដ​១៩​របស់​លោក​ស្រាល​និង​លោក​អាច​បន្ត​ធ្វើការ​ក្នុងពេល​ដាក់​ខ្លួន​នៅ​ដាច់​ពី​គេ