ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ: នគរបាលស្រុកបសេដ្ឋបានឃាត់ខ្លួនបុរសជាប្តីម្នាក់ដែលតែងតែប្រើអំពើហិង្សាលើប្រពន្ធ ហើយនាងបានរត់ចោលផ្ទះ ទុកកូនស្រីតូចអាយុមួយខែ មានជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរបណ្តាលឱ្យស្លាប់ ។
ហេតុការណ៍នេះឃាត់ខ្លួនបុរសជាប្តីនេះកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី៣០ ខែកក្កដានៅក្នុងភូមិត្រពាំងទន្ទឹម ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ។

យោងតាមរបាយការណ៍របស់នគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា បុរសជាប្តីដែលឃាត់ខ្លួនឈ្មោះ សៀក ទ្រី អាយុ៤២ឆ្នាំមុខរបរមិនពិត ប្រាកដ ។រស់នៅភូមិត្រពាំងបានប្រើអំពើ ហិង្សាទៅលើ ប្រពន្ធឈ្មោះ ណែម សារ៉ាន់ អាយុ៣៩ឆ្នាំ និងកូនបង្កើតរបស់ខ្លួនឈ្មោះសៀក លីគ័ង្គ ភេទស្រី អាយុមួយខែបណ្ដាលឲ្យស្លាប់ក្រោយពេលដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកអង្គកាមួយនៅក្នុងខេត្តតាកែវ ។

បុរសខាងលើ កន្លងមកតែងតែគំរាមនិងប្រើហិង្សាលើប្រពន្ធ រហូតដល់ប្តឹងសមត្ថកិច្ចម្តងជាពីរដងរួចមកហើយ ។នៅថ្ងៃទី៣០ ខែកក្កដា ជនសង្ស័យបានគំរាមកំហែងលើស្ត្រីជាប្រពន្ធ និងប្រើហិង្សាហើយដោយមានការភ័យខ្លាចនោះ នាងបានរត់ចោលផ្ទះទុកកូនតូចដែលមានជំងឺនោះនៅជាមួយជនសង្ស័យ ។

ជនសង្ស័យត្រូវបានកម្លាំងជំនាញនៃអធិការ ដ្ឋាននគរបាលស្រុកបសេដ្ឋកំពុងបន្តតាមនីតិវិធី៕សរន