ដោយ : បាយ័ន,មុនីរ័ត្ន / សៀមរាប : សមត្ថកិច្ចអាវុធហត្ថបានឃាត់ខ្លួនអ្នកជំនួញល្បីឈ្មោះ សឹង ប៊ុនណា នៅព្រឹកថ្ងៃទី ៣១ ខែកក្កដា នេះបន្ទាប់ពីមានករណីផ្ទុះអាវុធកាលពីរាត្រីថ្ងៃទី ៣០ខែកក្កដា។

គួររំលឹកថា នៅវេលាម៉ោងជាង១០ថ្ងៃទី ៣០ ខែកក្កដានៅភូមិគ្រឹះ9/11ភូមិត្រពាំងសេះសង្កាត់គោកចកក្រុងសៀមរាបមានករណីបាញ់បោះបង្កឡើងជនសង្ស័យឈ្មោះ សុឹង ប៊ុនណា អាយុ ៤៧ ឆ្នាំ ដែលជាអ្នកជំនួញ អចលនទ្រព្យនៅភូមិកើតហេតុខាងលើ។ជនបង្កបានបាញ់ឡើងលើចំនួនបួនគ្រាប់ដោយអាវុធខ្លី។បន្ទាប់ពីបាញ់រួចជនសង្ស័យបានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយ ។កម្លាំងសមត្ថកិច្ចហ៊ុមព័ទ្ធខាងក្រៅដល់ម៉ោង ៧:១០ព្រឹកថ្ងៃទី៣១ខែកក្កដា សមត្ថកិច្ចចំរុះ(កងរាជអាវុធហត្ថ ប៉ូលីស)ដឹកនាំដោយព្រះរាជអាជ្ញារង ផេង សំណាង ដឹកនាំកម្លាំងចូលនាំខ្លួនឈ្មោះសុឹង ប៊ុនណា ភ្ជាប់ជាមួយអាវុធK59មួយដើមបង់២ គ្រាប់ប្រាំមួយគ្រាប់យកទៅស្នងការខេត្តសៀមរាប។

ប្រភពបញ្ជាក់ថាមូលហេតុបាញ់ដោយសារជម្លោះជាមួយប្រពន្ធ។

ខណៈនេះសមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី៕សរន