ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ៖បុរសម្នាក់បានបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងនិងម្នាក់ទៀតបានរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជ្រុលទៅបុកបារាស់ការដ្ឋានសំណង់លើផ្លូវល្បឿនលឿនពេញទំហឹងកាលពីម៉ោងជាង២ទៀបភ្លឺថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅភូមិក្រាំងពោធ៍ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ។

សមត្ថកិច្ចស្រុកភ្នំស្រួចបានឱ្យដឹងថានៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល 1G-7916បើកបរដោយឈ្មោះ ម៉ែន ថា អាយុ២៣ឆ្នាំ រស់ នៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង និងអ្នករួមដំណើរឈ្មោះអៀង ឡេង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិពេន ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។ ម៉ូតូបើកពីលិចទៅកើត ។លុះមកដល់ចំណុចខាងលើបានបុកបារាសការដ្ឋានផ្លូវល្បឿន លឿន បណ្ដាលឲ្យអ្នកបើកម៉ូតូឈ្មោះ ម៉ែន ថា ស្លាប់ភ្លាមៗនៅនឹងកន្លែងនិងអ្នករួមដំណើរឈ្មោះ អៀង ឡេង រងរបួសធ្ងន់៕សរន