ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ភយូបសគ្គ​

(​ភៈ​យូ​ប៉ៈ​ស័ក​)

​នាមសព្ទ​

( បា​. ភយ + ឧបសគ្គ​; សំ​– + ឧ​បស​គ៌ ) ឧបសគ្គ​ដែល​គួរ​ខ្លាច​, សេចក្ដី​ទើស​ទាក់​យ៉ាង​សម្បើម​
​មាន​ភយូបស័គ្គ ។ ( ព​. កា​. ) : ភយូបស័គ្គ កើតមាន​តាម​ថ្នាក់ កម្ម​កាច​ចេញមុខ ចេញ​ផ្ដល់​ឲ្យ​ផល ជូរចត់​ជា​ទុក្ខ អ្នក​ចង់បាន​សុខ គួរ​កុំ​ប្រមាទ​។ ( ម​. ព​. ឧបសគ្គ ទៀតផង )​។​

​ភ្នំភ្នែង​

​នាមសព្ទ​

​ឈ្មោះ​ឈើ​រនាម​មួយ​ប្រភេទ​ដើម​តូចៗ​សាច់​រឹង​សម្បុរ​ក្រហម ប្រើ​ធ្វើជា​ឧស​, ផ្លែ​សំប៉ែតៗ​, ទំហំ​ប្រមាណ​ប៉ុនៗ​មេដៃ មាន​រសជូរ ប្រើ​ធ្វើជា​ម្ជូរ​ស្ល​បាន ។​

​មត្តញ្ញុតា​

(​ម័ត​-​ត័​ញ​-​ញុ​–)

នាមសព្ទ​

( បា​. ) ភាព​នៃ​បុគ្គល​អ្នកដឹង​ប្រមាណ​, ការ​ស្គាល់ប្រមាណ​ក្នុង​កិច្ចការ​គ្រប់យ៉ាង មានការ​ស្វែងរក​ទ្រព្យសម្បត្តិ​តាម​សម្មាអាជីវៈ​និង​ការបរិភោគ​អាហារ​ជាដើម​
​មត្តញ្ញុតា ជា​សប្បុរិសធម៌​ទី ៤ ក្នុង​ពួក​សប្បុរិសធម៌​ទាំង ៧ ។​

​មត្តញ្ញូ​

(​ម័ត​-​ត័​ញ​-​ញូ​)

នាមសព្ទ​

( បា​. ) អ្នក​ស្គាល់ប្រមាណ​, អ្នកចេះ​ស្មាន​, ចេះ​លៃលក​ឲ្យ​បាន​ស្រួល​ក្នុង​កិច្ចការ​គ្រប់យ៉ាង ( ស្ត្រី​ក៏​ជា មត្តញ្ញូ ដូចគ្នា ) ។​

​មាឌ​

(​មាត​)

​នាមសព្ទ​

( សំ​. កិ​. វាស់​; ថ្លឹង​; ស្ទង់ ។ ន​. រង្វាស់​; ទម្ងន់​; ប្រមាណ​, ចំនួន​; សម្ទង់ ) ទំហំ​; រូបស្បាត​
​មាឌធំ​, មាឌតូច​, មាឌប៉ុនគ្នា ។​