​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ដំបែ​

​នាមសព្ទ​

​មេស្រា​ឬ​មេ​ត្រប៉ែ​ដែល​គេ​ផ្សំ​សូន​ជា​ដុំ ហើយ​ហាល​ឲ្យ​ស្ងួត​រឹង ។​

​ដំបៅ​

នាមសព្ទ​

​ឈ្មោះ​រោគ​កើត​នៅ​សាច់មាន​ខ្ទុះ មាន​ទឹករងៃ​; ដំបៅ​មាន​ច្រើន​ប្រភេទ មាន​ដំបៅងា​, ដំបៅ​ពក​ជាដើម ។​

​ផ្កាដំបៅ​

​នាមសព្ទ​

​ឈ្មោះ​រោគ​មួយ​ប្រភេទ​ចេញ​ផេរ​នៅ​ស្បែក ក្នុ្ក​ង​កាល​មុន​ដែល​នឹង​កើត​ដំបៅងា ។​

​ដងកាំបិត​

​នាមសព្ទ​

​ឆ្អឹង​ពីរ​កំណាត់​ក្នុង​រាងកាយ​នៃ​មនុស្ស​, នៅត្រង់​ក្រោម​-​ក ត​ពី​ឆ្អឹងទ្រូង ជាប់​នឹង​ឆ្អឹង​ស្មា ។​

​ដាល់អំបុក​

កិរិយាសព្ទ​

​បុកស្រូវ​ដែល​លីង​ឲ្យ​កើតជា​អំបុក​
​ស្រូវដំណើប​ទុំ​ល្មម​ហើយ​, មើល​ដាល់អំបុក​ម្ដង​ទៅ ! អំបុកខ្សាយ​, អំបុកដំណើប ។​

​នាមសព្ទ​

​ឈ្មោះ​សត្វ​ស្លាប​តូច​មួយ​ប្រភេទ​សូរ​យំ​ឮ ប៉ុកៗ​
​ឱ​សត្វ​ដាល់អំបុក យំ​ឮ​ប៉ុកៗ ឲ្យ​អញ​ស្រណោះ ស្រូវដំណើប​ទុំ !