ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ដំបង
នាមសព្ទ
ឈ្មោះគ្រឿងអាវុធធ្វើដោយឈើ ឬដែកជាដើម ។ ឈ្មោះខ្លាមួយប្រភេទ : ខ្លាដំបង ។ ឈ្មោះផ្ដៅធំមួយប្រភេទ : ផ្ដៅដំបង ។
គុណសព្ទ
មាំខ្ពស់
ធំដំបង គឺធំមាំខ្ពស់ ។
ដំបងគ្រញូង
នាមសព្ទ
ឈ្មោះកុកមួយប្រភេទមាឌធំចង្គ្រោង ។
ដំបងយក្ស
(––យ័ក)
នាមសព្ទ
ឈ្មោះប្រទាលមួយប្រភេទ មានបន្លាតូចៗច្រូងច្រាងគេតែងដាំធ្វើជារបង
ដើមដំបងយក្ស, របងដំបងយក្ខ ។
ដំបន់
កិរិយាវិសេសន៍
មាំ, ហំ, ស្ដុក
ធំដំបន់ណាស់; វាយត្រូវដំបន់ធ្ងន់ណាស់ ។
គុណសព្ទ
មាំ, ហំ, ស្ដុក
ធំដំបន់ណាស់; វាយត្រូវដំបន់ធ្ងន់ណាស់ ។
ដំបារ
នាមសព្ទ
ផ្ទាំង, ផ្ទៃ
ដំបារមាស គឺផ្ទាំងមាស ; ដំបារពោះ គឺផ្ទៃពោះ ។
គុណសព្ទ
មាំក្រាស់ទង្គះ, ដែលនាគាងចេញ
រាងដំបារ, ខ្នងដំបារ ។