​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ស្មា​

​នាមសព្ទ​

​ប៉ែក​អវយវៈ​ត្រង់​ខាងលើ​គល់​ដៃ​មនុស្ស​ឬ​ត្រង់​ខាងលើ​គល់​ជើង​មុខ​សត្វ​តិរច្ឆាន​
​ស្មាគាង​, ​ស្មាច្រឺប​, ​ស្មាដាក់​, ​ស្មាពូន ។​
​ព​. ទ​. បុ​. មើល​ស្មា​សិន សឹម​ឲ្យ​អ​ម្រែ​ក ត្រូវ​ពិនិត្យមើល​ឲ្យ​ច្បា​ស់សិន​សឹម​ដាក់​ការ​ឲ្យ​ធ្វើ ។ លើក​អ​ម្រែ​ក​មិន​ប្រមាណ​នឹង​ស្មា មិន​ស្គាល់ប្រមាណ​ខ្លួន​, ​ហ៊ាន​ទទួល​កិច្ចការ​ហួសកម្លាំង​ខ្លួន ។ ព​. កា​. ថា​
​ចាស់ទុំ​លោក​ថា អ​ម្រែ​ក​និង​ស្មា ត្រូវ​ស្រែកសួរ​គ្នា ថា​អញ​និង​ឯង ពុំ​ក្រែង​ចេស្ដា ឯង​ធ្ងន់​ប៉ុនណា អញ​ខ្លាំង​ប៉ុន​នោះ ។ បើ​ឯង​ធ្ងន់​ជាង សង្កត់​អញ​ភ្លាង អញចាញ់​ឯង​ស្មោះ បើ​អញ​ខ្លាំង​ជាង អញ​រែក​រត់​ផ្លោះ លឿន​ស្លៅ​ឥតខ្ចោះ ហៅថា​អញ​ឈ្នះ ។​

ស្មាន​

​កិរិយាសព្ទ​

​នឹក​ប្រមាណ​, ​កាត់​ប្រមាណ​, ​ស្ទង់​ដោយ​កាត់​ប្រមាណ​
​ខ្ញុំ​ស្មាន​មិន​ខុស ។​
​ស្មានជា និ​. ក្រែងលោ​, ចួនក្រែង​
​ស្មានជា​គេ​នឹង​មក ។​
​ស្មានថា កិ​. នឹក​ប្រមាណ​ថា​
​កូនស្រី​សោះ ស្មានថា​ជា​ប្រុស ។​ល​។​

​បរិវារ​សព្ទ​

​ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ស្ម័គ្រ​, ​ស្មោះ ថា​
​ស្ម័គ្រស្មាន ( ម​. ​ព​. ​ស្ម័គ្រ ) ។ ស្មោះស្មាន ( ម​. ​ព​. ​ស្មោះ ) ។​

​ស្រុស​

​កិរិយាសព្ទ​

​ដាក់​របស់​ស្រស់​ឆៅ​ក្នុង​ទឹក​កំពុងពុះ​ឬ​ក្នុង​ទឹក​ក្ដៅ តែមួយ​រំពេច​មិន​ឲ្យ​យូរ​ហួសប្រមាណ​
​ស្រុសអន្លក់​ស្ដៅ​, ​ស្រុសមាន់ ។​

ហួស​

​កិរិយាសព្ទ​

​កន្លង​ឬ​រំលង​ហើយ​
​ហួសពេល ។​
​ផុតរលត់ ( ស្លាប់ )
​ហួសហើយ ( ព​. សា​. ) ។​

​កិរិយាវិសេសន៍​

​ដែល​កន្លង​, រំលង​; លើស​, លើសលុប​, លើសលែង​, ក្រៃលែង​; លុប​លើ​; ជ្រុល​; ជាង​; …​។ ហួសកម្លាំង លើសពី​កម្លាំង​,​លុប​លើ​កម្លាំង ។ ហួសការ ជ្រុល​ការ​, អស់អំណាច​ការ​; ខូចការ ។ ហួសកំណត់ លើសពី​កំណត់ ។ ហួសកំណោស លើសប្រមាណ​, លើសពី​កំណត់ ។ ហួសខ្នាត លើសពី​ខ្នាត ។ ហួសគិត អស់​គិត​ទៅទៀត​កើត ។ ហួសចិត្ត ហួស​គំនិត​,​ហួសគិត ។ ហួសប្រមាណ លើសពី​ប្រមាណ ។ ហួសពេក ជ្រុល​ពេក ។ ហួសមាឌ ឬ​-​មាត្រ លុប​មាឌ ។ ហួសវិស័យ ផុត​វិស័យ​, ក្រៅ​វិស័យ ។ ហួសហេតុ ក្រៃលែង​ជាង​ហេតុ ។ ហួស​ពី​នោះ​ទៅ​រំលង​ពី​នោះ​ទៅ ។ ចេះ​ហួស ចេះ​ជ្រុល ។ ចេះ​ហួស​គេ ចេះ​ជាងគេ ឬ​ចេះ​លើសគេ ។ ល ។​

​និបាតសព្ទ​

​គុណសព្ទ​

ហៀរ​

កិរិយាសព្ទ​

​កំពប់​ហូរ​ចេញ​ព្រោះ​ពេញ​ខ្លាំង​ហួសប្រមាណ​, ព្រោះ​ខ្ពុរ​ឡើង​ឬ​ព្រោះ​ធ្លាក់​រឥល​ជ្រុល​ចុះមក​
​ទឹកត្នោត​ហៀរ​ពី​មាត់​បំពង់​, ទឹក​បបរ​ពុះ​ហៀរ​ពី​មាត់ឆ្នាំង​, សំបោរ​ហៀរ ។​
​ប្រើ​ជា គុ​. ក៏បាន​
​ទឹក​ហៀរ​ភ្លឺ ទឹក​ច្រើនពេក​ហៀ​រលើ​ភ្លឺ ។​
​ដែល​ច្រើនពេក​ចង្អៀត​អង្គុយ​ឬ​ឈរ​មិន​អស់​គ្នា​
​មនុស្ស​ច្រើន​ហៀរ​សាលា ។ ហៀរហូរ ឬ ហូរហៀរ ( ព​. ប្រ​. ) សម្បូណ៌​គរគោក ( ច្រើន​ប្រើ ហូរហៀរ ជាង ) : ម្ហូបចំណី​សម្បូណ៌​ហូរហៀរ ។​