ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ដំបូក​

​នាមសព្ទ​

​ពំនូកដី​ដែល​កើត​ពី​កណ្ដៀរ​ពូន ។​

​ដំបូង​

​គុណសព្ទ​

​ជាបឋម​, ជា​ខាងដើម​, មុន​, ទីមួយ : គ្រា​ដំបូង​, ជាន់​ដំបូង . . .​។ ដំបូងខ្យល់ ន​. ឬ គុ​. ខ្យល់​ដំបូង គឺ​ខ្យល់​ដែល​បក់​ពី​ទិសឧត្ដរ​មកជា​ដំបូង​ក្នុង​ខាងដើម​នៃ​ហេមន្ដរដូវ : គ្រុន​ដំបូងខ្យល់ គឺ​គ្រុន​ដែល​បណ្ដាល​អំពី​ខ្យល់​ដំបូង​នោះ ។ ដំបូងចិត្ត ន​. ឬ គុ​. ដំណើរ​ថ្មោង​ចិត្ត​, ដែល​ទើបនឹង​តាំងចិត្ត​ផ្ដើម ផ្គង ជាដំបូង ឬ​ដែល​ទើបនឹង​ចាប់ចិត្ត​ស្រឡាញ់​, រាប់រក​ជាដំបូង ។ ដំបូងដៃ ន​. ឬ គុ​. កិច្ចការ​អ្វីមួយ​ដែល​គេ​ទើបនឹង​តាំង​ផ្ដើម​ជាដំបូង​, ដែល​តាំង​ផ្ដើម​ជាមុន​បំផុត ។​ល​។​

​ដំបូន្មាន​

(​ដំបូនមាន​)

​នាមសព្ទ​

​សេចក្ដី​ទូន្មាន​, ឱវាទ​, ពាក្យ​ប្រដៅ​
​ឲ្យ​ដំបូន្មាន​, ស្ដាប់​ដំបូន្មាន ។​

​ដំបូល​

នាមសព្ទ​

​ប៉ែក​របាំង​ខាងលើ​សម្រាប់​ការពារ​ទឹកភ្លៀង​, កម្ដៅថ្ងៃ​ជាដើម : ដំបូលផ្ទះ​, ដំបូលទូក ។ អស់​ដំបូល ឬ អស់​ដំបូលផ្ទះ​, គុ​. ( ព​. ប្រ​. ) ដែល​លិចលង់​ហិនហោច​វិនាស​អស់​ទ្រព្យធន អស់​ផ្ទះ​លំនៅ ដោយ​បណ្ដាល​អំពី​ហេតុ​ណាមួយ ។​

​ដំបួច​

កិរិយាសព្ទ​

​និយាយ​ចំអកចំអន់​លេង​
​ដំបួច​សើច​លេង​; និយាយ​ដំបួច ។​

​កិរិយាវិសេសន៍​

​និយាយ​ចំអកចំអន់​លេង​
​ដំបួច​សើច​លេង​; និយាយ​ដំបួច ។​