ដោយៈ វណ្ណៈ / ព្រះសីហនុៈ សមត្ថកិច្ច បាន កំពុងបើកការស្រាវជ្រាវ ករណីផ្ទុះអាវុធ ក្នុងកាសុីណូមួយកន្លែង បណ្តាលឲ្យបុរសជនជាតិចិន ពីរនាក់ ស្លាប់នៅនឹងកន្លែង។

សមត្ថកិច្ច បានឲ្យដឹងថាៈ ហេតុការណ៌ផ្ទុះអាវុធនេះ បានកើតឡើង នៅវេលាម៉ោងជាង ១១ យប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងកាស៊ីណូ តុងហ្វាង ប៉ាលីរិន មានទីតាំងជិតមហោស្រពចាស់ ក្នុងសង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។

ពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុ នៃការផ្ទុះអាវុធបាននៅឡើយ ហើយបច្ចុប្បន្ន គិតមកត្រឹមព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវតាមនីតិវិធី ស្វែងរកមូលហេតុ នៃការផ្ទុះអាវុធ និងវែកមុខរកខ្មាន់កាំភ្លើង ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕/V