ដោយៈ​សុផល​/​ភ្នំពេញ​៖​លោក​សាស្ត្រាចារ្យ ឡូ​រ៉ង់ ស៊ែ​មេត​(Pr.LaurentSermet)​នាយក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែកក្កដា​។ គោល​បំណង​នៃ​បេសកកម្មរបស់ លោក​គឺ​ដើម្បី​ស្វែងយល់​អំពី​ស្ថានភាព​និង​ការអភិវឌ្ឍន៍​ការអប់រំ​នៅ​កំរិត​ឧ​ត្ត​មសិ​ក្សា​និង បង្ហាញ​អំពី​យុទ្ធសាស្ត្រ​របស់​AUF ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ នេះ​ជា​លើក​ទី​១​ ​ដែល​លោកបានអញ្ជើញមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់តាំងពី​លោក​ចូលកាន់​តំណែង​ជា​នាយក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចាប់​នា​ខែឧសភា​ឆ្នាំ​២០២២​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា លោក​បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​សម​ភាគី​ជា​ដៃគូ​ថ្នាក់ដឹកនាំ​ក្រសួង គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សានិងអ្នក​ការទូត​នានា​។​

​លោក ស៊ែ​មេត បានអញ្ជើញជាមួយ​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​ជាសមាជិក​របស់​AUF រួមមាន​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បណ្ឌិតសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ វិទ្យាស្ថាន​ជាតិ​អប់រំ សាកល វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រនិង​វិទ្យាសាស្ត្រ សេដ្ឋកិច្ច សាលា​ភូមិន្ទ​រដ្ឋបាល សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង វិទ្យាស្ថាន​ជាតិ​ការទូត​និងទំនាក់ទំនង​អន្តរជាតិ ។​

លោក​សាស្ត្រាចារ្យ ឡូ​រ៉ង់ ស៊ែ​មេត​(Pr.LaurentSermet)​នាយក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែកក្កដា​(រូបថត ស្ថានទូត)

​ក្នុងអំឡុងពេល​ជួប​សន្ទនា​របស់លោក​ជាមួយ​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​នានា ការផ្លាស់ប្ដូរ​ជុំវិញ​គម្រោង​ន​វា​នុ​វត្ត​ភាព កិច្ចសហការ​លើ​ផ្នែក​ផ្សេងៗ សុ​ក្រិ​ត្យ​ការ​គរុកោសល្យ និង​ការបណ្ដុះបណ្តាល​បន្ត​សំរាប់​និស្សិត​និង​សាស្ត្រាចារ្យ ទាំងឡាយ ត្រូវបាន​លើក​ឡើងមក​ពិភាក្សា​។លោក​សាស្ត្រាចារ្យ Laurent SERMET បាន​ជួប​​ជាមួយ​ឯកអគ្គរដ្ឋទូត​បារាំងប្រចាំ​នៅ​កម្ពុជា លោក ហ្សាក់កេស ប៉ែលឡេត(Jacques Pellet)។កិច្ចសន្ទនា បានលើកឡើង​អំពី​សកម្មភាព​សហប្រតិបត្តិ​ការ ដែល​ប្រើប្រាស់​ភាសា​បារាំង​ផ្សេងៗ​នៅ​កម្ពុជា​និង​លទ្ធភាព​សហការ​​ក្នុងក្របខ័ណ្ឌ​នៃ​គំរោង​មូលនិធិ​មិត្ត​ភាពជា​អាទិភាព​សំរាប់​ការបង្រៀន​ភាសា​បារាំង​នៅ​កម្ពុជា​។​

លោកនាយក​តំបន់​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួងវប្បធម៌​និង​វិចិត្រសិល្បៈ​ដែល​បាន​ចែករំលែក​បទពិសោធន៍​ជាច្រើន នាពេល​លោកជំទាវ​ជា​សមាជិក​ក្រុមប្រឹក្សា​របស់​AUF​។ លោកស្រី​បាន​អញ្ជើញលោក​សាស្ត្រា​ចារ្យ ស៊ែ​មេត ចូលរួម​ក្នុងសន្និសីទ ICC-Angkor របស់​អង្គការយូណេស្កូ( UNESCO) ដែល​នឹង​ប្រព្រឹត្តិ​ទៅនា​ខែធ្នូ​នៅ​ខេត្តសៀមរាប​។ លោក​សាស្ដ្រាចារ្យ ​ស៊ែមេត​ បាន​ជួ​​ជាមួយ​លោក បណ្ឌិត អ៊ុម រម្យណៈ រដ្ឋលេខាធិកា​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ទទួលបន្ទុក​ការបណ្ដុះបណ្ដាល​ផ្នែក​វិទ្យា​សា ស្ត្រ STEM នៅ​កម្រិត​វិទ្យាល័យ​និង​សាកលវិទ្យាល័យ ។

បន្ទាប់មក​លោក​បាន​ជួប​​ជាមួយ​លោក ឈី​វ យី​ស៊ា​ង រដ្ឋលេខាធិកា​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ។ លោកនាយក​បាន​រាយ​ការ​ណ៏​ដោយ​សង្ខេប​នូវ​ជំនួប​នានា​ជាមួយ​ថ្នាក់ដឹកនាំ នយោបាយ​និង​អប់រំ​នៅ​កម្ពុជា​ផ្ដោតលើ​ការប្រើប្រាស់​ភាសា​បា​រាំងជា​លក្ខណៈ​វិទ្យាសាស្ត្រ និង ស្ថានភាព​នៃ​ការបង្រៀន​និង​រៀន​ភាសា​បារាំង​។


លោក​សាស្ត្រាចារ្យ ឡូ​រ៉ង់ ស៊ែ​មេត​(Pr.LaurentSermet)​នាយក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែកក្កដា​(រូបថត ស្ថានទូត)

ចំណែករដ្ឋលេខាធិកា​រ​បានលើកឡើង​នូវ ព្រឹត្តិការ​ណ៍​សំខាន់ៗ​នានា​សំរាប់​ការនិយម​ភាសា​បារាំង​នៅ​កម្ពុជា រួមមាន​បេសកកម្ម​សេដ្ឋកិច្ច និង​ធុរកិច្ច​នៃ​បណ្ដា​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង ការផ្សព្វផ្សាយ​ព្រឹទ្ធ​ប​ត្តិ​ពិសេស Cinquantenaire de la Francophonie (1970-2029) ដែលមាន​អត្ថបទ​មួយ​ផ្តោត​ជាពិសេស​លើ ថ្នាក់ដឹកនាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​AUF ការផ្សាយ​របស់​កាសែត​RESIFAP ការ​សម្ពោធមជ្ឈមណ្ឌល​ការងារ​ហ្វ្រ​ង់​កូ​ហ្វូ​ន​(CEF) និង​សកម្មភាព​នានា​របស់ CEF/CNF 5.0​នៅ​កម្ពុជា​។

​លោកនាយក​តំបន់​បានបញ្ចប់​បេសកកម្ម​របស់លោក​ដោយ​បានអញ្ជើញជួបលោកបណ្ឌិតសភាចារ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។ ជំនួបបានផ្តោតលើការបណ្តុះបណ្តាលប្រកបដោយ​គុណភាព​របស់​គ្រូបង្រៀន​នៅ​ថ្នាក់​ពីរ​ភាសា​​។ លោក​រដ្ឋមន្ត្រី​បានស្នើសុំ​ប្រសិនបើ​អាចឱ្យ​បង្កើត​បណ្តាញ​បណ្តុះបណ្តាល​ជា​ភាសា​បារាំង​នៅ​គ្រប់​គ្រឹះស្ថាន ឧ​ត្ត​ម​សិក្សា​ជា​សមាជិក​AUF ។ នយោបាយ​ពហុ​ភាសា​មាន​អំណោយផល​យ៉ាងខ្លាំង​នៅ​កម្ពុជា និង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ប្រកបដោយ​ចិ​រ​ភាព ។ លោក​រដ្ឋមន្ត្រី​ក៏បាន​ផ្តួចផ្តើម​រៀបចំ​សន្និសីទ​នា​ខែសីហា​ជាម​យ​យ​ការចូលរួម​នៃ​វាគ្មិន ទាំងឡាយ​ដែល​ល​មកពី​សាកលវិទ្យាល័យ​ជា​សមាជិក​របស់ AUF ជុំវិញ​ការប្រើប្រាស់​ភាសា បា​រាំងជា​លក្ខណៈ​វិទ្យាសាស្ត្រ វប្បធម៌ និង​សេដ្ឋកិច្ច​៕សរន

លោក​សាស្ត្រាចារ្យ ឡូ​រ៉ង់ ស៊ែ​មេត​(Pr.LaurentSermet)​នាយក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែកក្កដា​(រូបថត ស្ថានទូត)