ដោយ​: សុ​ក្ខា​រិ​ន / ខេត្តពោធិ៍សាត់​: នៅវេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២ សមត្ថកិច្ច​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ នៃ​ខេត្តពោធិ៍សាត់ បានទទួល​ព័ត៌មាន តាមរយៈ​ទូរស័ព្ទ​ពី​លោក​មេភូមិ​ព្រៃ​កន្លង់ បាន​រាយការណ៍​មក​មក​ថា​មាន​មនុស្សម្នា​ក់ដួល​ស្លាប់​។​

​អធិការ​នគ​បាល​ស្រុក​តា​លោ​សែន​ជ័យ លោក​វរសេនីយ៍ឯក អ៊ុ​ល ហៃ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា សាកសព​ត្រូវបាន​គេ​ស្គាល់ឈ្មោះ វៀង សា​រ៉ា​យ ភេទ​ប្រុស អាយុ ៦១​ឆ្នាំ មុខរបរ​ដើរ​កិនស្រូវ​តាម​ភូមិ បច្ចុប្បន្ន​រស់នៅ​ភូមិ​ចាន់​សេរី ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់​។

​ក្រុមគ្រួសារ​សាច់ញាតិ និង​អ្នក​នៅ​ជុំវិញ​កន្លែងកើតហេតុ បានបញ្ជាក់​ឱ្យដឹងថា សព​ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ​ជំងឺលើសឈាម រយៈពេល​ប្រហែល ៤​ទៅ​៥​ខែ​មកហើយ ដោយ​គាត់​ពុំដែល​ចេញ​ដើរ​កិនស្រូវ​ទៀត​នោះទេ​។ ក្រោយ​ការពិនិត្យ​ជា​លទ្ធផល​ករណី​ខាងលើនេះ សាកសព​ស្លាប់​ដោយសារ​ខ្យល់គ​៕​