ដោយ : ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: កិច្ចប្រជុំ បូកសរុប និង​ដក​ពិសោធន៍ ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៥​ឆ្នាំ​២០២២ របស់​ក្រុមការងារ​ចុះជួយ​គ្រប់​ថ្នាក់​និង​គណ​ប​ក្សប្រ​ជា​ជនកម្ពុជា​មូលដ្ឋាន​ពី​ខេត្ត​ដល់​ឃុំ សង្កាត់​និង​ក្រុម​បក្ស​បាន​ប្រព្រឹត្តិ​ទៅ​រយ​:​ពេល​ស​១ ថ្ងៃ​កន្លះ​គឺ​ថ្ងៃទី​៣០ និង​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២ នៅក្នុង​សាលប្រជុំ គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ ។​

​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិក​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​បាន​អញ្ជើញ​ជា​អធិបតី​ និង​ចូលរួម​ដោយ​អនុប្រធាន សមាជិក​ក្រុមការងារ​ចុះជួយ​, លោក អ៊ុ រាត្រី សមាជិក​គណ​:​ក​ម្មា​ធិ​ការ​កណ្តាល​និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ អនុប្រធាន​ថ្នាក់​ខេត្ត ប្រធាន អនុប្រធាន​គណបក្ស​ស្រុក ក្រុង ឃុំ សង្កាត់ បក្ស​ភូមិ​និង​ក្រុមការងារ​ចុះជួយ​សរុប​ជាង​១.០០០​នាក់​។​

​លោក​អ៊ុ រាត្រី ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ​នៅលើ​របៀប​វរ​:​សំខាន់ៗ​មានដូចជា :​ត្រូវ​យកចិត្តទុកដាក់​លើ​សេវា គ្រួសារ​ដែល​ទើប​សម្រាលកូន​ហើយ ត្រូវ​ព​ន្លឿ​ន​នូវ​ការធ្វើ​សំបុត្រកំណើត និង​យក​ជូន​គាត់​ដល់ផ្ទះ ត្រូវ​ជួយ​សម្រួល​ដល់​យុវជន​ដែល​ត្រូវ​រៀប​អា​ពា​ពិពាហ៍ ការធ្វើ​សំបុត្រមរណៈភាព ត្រូវធ្វើ​ឲ្យ​បាន​រហ័ស និង​យកទៅ​ជូន​ដល់​រោងបុណ្យ​។​
​សម្រួល​ការធ្វើ​អត្ត​ស​ញ្ញណ​ប័ណ្ណ ដល់​យុវជន​ដែល​គ្រប់​អាយុ និង​បងប្អូន​ប្រជាពលរដ្ឋ ត្រូវធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ សមាជិក​បក្ស​ជាប្រចាំ នៅសល់​ប៉ុន្មាន ចូល​ថ្មី​ប៉ុន្មាន ចំណាកស្រុក​ប៉ុន្មាន និង​រាយការណ៍​មក​ក្រុមការងារ​ជាប្រចាំ ។​
​ក្ដាប់​ទិន្នន័យ យុវជន​ដែល​គ្រប់​អាយុ​មិនទាន់បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ ត្រូវ​ជំរុញ​យុវជន​ឲ្យ​ទៅ​ចុះឈ្មោះ​បោះឆ្នោត ឲ្យ​បាន​គ្រប់ៗ​គ្នា​ឆ្នាំ​២០២១ បន្តទៀត​។ មន្ត្រី​គណបក្ស​ត្រូវ​ចេះ​សន្សំ​ពិន្ទុ​ជាមួយ​ប្រជាជន តាមរយៈ​ការ​ប្រសិទ្ធភាព​ការងារ​ប្រចាំថ្ងៃ ការបម្រើ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា និង ប្រមូល​នូវ​សំណូមពរ ពង្រឹង​ធ្លុង​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​របស់​បក្ស បង្កើន​ភាព​ស្និត​ស្នាល​នឹង​គ្នា​កាត់បន្ថយ​ភាព​ភាព​អសកម្ម​ទាំង​ផ្នែក​ការងារ​រដ្ឋ និង​ផ្នែក​ការងារ​គណបក្ស​ផងដែរ​។​

​លោក​អ៊ុ រាត្រី បាន​ថ្លែងបន្តថា : ចំពោះ​ពលរដ្ឋ​ទូទាំង​ខេត្ត​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន ៤០៥,២៨៦​នាក់ តែ​អ្នក​បាន​ទៅ​បោះឆ្នោត​មាន​ចំនួន​២៧៤,២៨៦​នាក់​។​
​ក្នុងនោះ សមាជិក​គណៈបក្ស​ប្រជាជន​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន ២៥២,៤២៦​នាក់​។ ឯ​សម្លេងឆ្នោត​បានការ​សរុប ២៦៩,៣៣៤​នាក់ ចំនួន​អាសនៈ​ទូទាំង​ខេត្ត មាន​ចំនួន​៥៣៣​ទូទាំង​ខេត្ត សន្លឹកឆ្នោត​បានការ​រួម​មាន​១៩៤,៥៤៣​នាក់ ចែកចេញជា​អាសនៈ​របស់​ក្រុមប្រឹក្សា ឃុំ សង្កាត់ ទទួលបាន ៤២៩​អាសនៈ​។ ប្រៀបធៀប​ឆ្នាំ​២០១៧​កើនឡើង​៦៩,១១៣​សម្លេង​។ ប្រៀបធៀប​ឆ្នាំ​២០១៨​កើនឡើង​៩,៣០១​សម្លេង​។ ហើយ​អាសនៈ មេឃុំ ជំទប់ ចៅសង្កាត់ ចៅសង្កាត់រង គណបក្ស​ប្រជាជន​ទទួលបាន មេ ឃុំ ចៅសង្កាត់ ៦៧​ស្មើ​និង​១០០% ជំទប់​ទី​១​បាន​៦០​ឃុំ សង្កាត់ ជំទប់​ទី​២​បាន​៧​ឃុំ​សង្កាត់​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ​ដើម្បី យក​បទពិសោធន៍ អនុវត្ត​ព្រមៗ​គ្នា​ដើម្បី​ជោគជ័យ​នៅក្នុង​ការបោះឆ្នោត​សាកល​ឬ​ជ្រើសរើស​អ្នកតំណាងរាស្ត្រ​នា​ឆ្នាំ​២០២៣​ខាងមុខ ។​

​លោក​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស ចំពោះ​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត អាជ្ញាធរ​ដែនដី​សមត្ថ​កិច្ច កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ គ្រប់​ថ្នាក់​និង​អង្គភាព​ពាក់ព័ន្ធ​ដែល​បាន​បង្ក​បរិយាកាស​ល្អប្រសើរ និង​ខិតខំ​អនុវត្ត​នូវ​ភារកិច្ច និង​ការទទួលខុសត្រូវ​ធ្វើ​ឲ្យ​ដំណើរការ​នៃ​ការបោះ ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​អំពើ​ហឹ​ង្សា យុត្តិធម៌ អ​ព្យា​ក្រឹត្យ និង​ជោគជ័យ​ស្របតាម​គោលការណ៍​ច្បាប់ និង​ប្រជាធិបតេយ្យ និង​ទទួលបាន​ការគាំទ្រ​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​។

​លោក កែ គឹមយ៉ាន មានប្រសាសន៍​បន្តថា ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៥ គឺ​កើតចេញពី​ការយកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង និង​សាមគ្គីភាព​ផ្ទៃក្នុង​របស់​គណបក្ស​គ្រប់​ជាន់ថ្នាក់ តាំងពី​ថ្នាក់កណ្តាល​រហូតដល់​មូលដ្ឋាន ការកំណត់​យុទ្ធសាស្ត្រ​និង​ផែនការ​សកម្មភាព​បាន​ត្រឹមត្រូវ ពិសេស​ការធានាបាន​នូវ​សុខសន្តិភាព ការអភិវឌ្ឍ និង​ភាពជោគជ័យ​លេ​ី​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ និង​ការ​កំណែទម្រង់​ស៊ីជម្រៅ​លើ​កម្មវិធី​នយោបាយ​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុន សែន​។​

​ទោះយ៉ាងណា លោក​បាន​សំណូមពរ​ដល់​សមាជិក​គណបក្ស​គ្រប់​លំដាប់ថ្នាក់ ត្រូវយក​បទពិសោធន៍ លទ្ធផល និង​ទិសដៅ​ការងារ​ដែល​បាន​ដាក់ចេញ​នាពេលនេះ ទៅ​អនុវត្ត​ឱ្យបាន​ព្រមៗ​គ្នា​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​សម្រេចបាន​ជោគជ័យ​នៅក្នុង​ការបោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ខាងមុខនេះ​។​

​ក្នុង​ពិធី​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកស្រី ម៉ៅ ម៉ា​ល័យ ឧបត្ថម្ភ​ដល់​:
១. គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​៤​លាន​រៀល​
២. គណៈបក្ស​ក្រុង​-​ស្រុក ទាំង​៩ ក្នុង​១​ក្រុង​-​ស្រុក ថវិកា​២​លាន​រៀល​
៣. ជ័យលាភី​ឃុំ​ទាំង​៨១​ឃុំ និង​ភូមិ​៦៦៦ នៃ​ក្រុង​/​ស្រុក ទាំង​៩
៤. ឃុំ​តា​បែន ថវិកា​១​លាន​រៀល​
៥. ឃុំ​ថ្មពួក ថវិកា​២​លាន​រៀល​។
​សរុប​ថវិកា​រួម​៦៥១​លាន​៨០០​ពាន់​រៀល​៕​