ឆ្នាំជូត
រាសីល្អជាមធ្យម។ការរស់នៅចូរប្រយ័ត្នបញ្ហាសុខភាពចូលមកបៀតបៀនយាយីដោយប្រការណាមួយ។ការធ្វើដំណើរទីជិតឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្តិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើរ។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកបានត្រឹមកម្រិតមធ្យម ដូចនេះទោះធ្វើអ្វីក៏មិនអាចលោភលន់បានទេពីព្រោះថាផលអាក្រក់នៅចំពោះមុខនោះក៏ច្រើនដែលនៅរង់ចាំឱ្យត្រូវរែកពន់ផង។អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសម្បូរទ្បើយព្រោះបើមិនបោលហួសគឺឈោងចាប់មិនសូវជាប់នោះឡើយ។
សម្ព័ន្ធស្នេហាកំលោះក្រមុំជួបការលំបាកក្នុងការចុះសម្រុងនិងពិសេសងាយបង្កើតជាបញ្ហាដល់គ្នាថែមទៀត៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ក្នុងរង្វង់គ្រួសារចូរប្រយ័ត្នកូនតូចៗនិងមនុស្សចាស់កើតជំងឺដោយប្រការណាមួយ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីនៅមានការប៉ះទង្គិច ប៉ុន្តែក៏អាចនៅដំណើរការទៅមុខធម្មតាទេ។ការប្រកបការងារលោកអ្នកគប្បីមានចិត្តត្រជាក់ និង មិនត្រូវចិត្តក្តៅឡើយ ហើយត្រូវចងចាំពាក្យចាស់ថា”ខឹងខូចខឹងខាត”ផង។អ្នកប្រកបរបររកស៊ីជួញដូរទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវចេះធ្វើចិត្តឱ្យត្រជាក់និងសម្រេចចិត្តឱ្យបានគ្រប់ជ្រុងជ្រោយនោះផ្លែផ្កាដែលទទួលបានមកវិញពិតជាគាប់ដូចបំណង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើមានការជឿនលឿនទៅមុខខ្លាំង ឯការថយក្រោយវិញនោះក៏ខ្លាំងដែរ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ការរស់នៅឃើញថាមានភាពរលូនល្អ ហើយបើចង់ពឹងពាក់អ្នកដទៃក្នុងរឿងអ្វីមួយក៏តែងមានក្រុមមនុស្សស្រឡាញ់ពេញចិត្តច្រើនដែរ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហើយមានការលូតលាស់ច្រើនរឿងមិនថាជាបញ្ហា ប្រាក់កាស ការងារឬរឿងផ្ទាល់ខ្លួនទេសុទ្ធតែមានការជឿនលឿនទៅមុខគួរសម។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។
រីឯបញ្ហាស្នេហាកំលោះក្រមុំពុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។នៅថ្ងៃនេះរាល់ឧបទ្រពចង្រៃទាំងឡាយបានត្រូវរលាយចាកចេញឆ្ងាយ ហើយការប្រកបការងារមានការរីកលូតលាស់ប្រសើរឡើងវិញ។ក្រៅពីនេះបើមានឧបសគ្គរារាំងមុខក៏បានធូរស្រាល និង លោកអ្នកអាចសុខកាយសប្បាយចិត្តយ៉ាងស្រស់ស្រាយទៀតផង។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផលចំណូលនោះមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេឬអាចនិយាយបានថាទោះខិតខំខ្លាំងត្រឹមកម្រិតណាក៏បានត្រឹមមួយគ្រប់ឆ្នាំងបាយដែរ។
សម្ព័ន្ធស្នេហាកំលោះក្រមុំជួបបញ្ហានឿយណាយ និងអស់សង្ឃឹមក្នុងដំណើរជីវិតច្រើនចូលយាយី៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏តែងមានភាពភ្លឺថ្លា និង មានភាពរលូនល្អប្រសើរ។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ក្រៅពីនេះការបំពេញការងារនៅផ្នែកខាងក្រៅក៏តែងផ្តល់ផលល្អៗដូចគ្នា។ចំណែកយីអ៊ុនអ្នកប្រកបរបររកស៊ីជួញដូរទាំងស្ត្រីបុរសតែងផ្តល់ផលល្អ ហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពត្រជាក់ត្រជុំនិងបើចង់ចូលដល់ចាស់ទុំបានស្គាល់ក៏ជាពេលវេលាមួយល្អដែរ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ការរស់នៅងាយកើតភាពប្រទាំងប្រទើសនិងរឿងរាវមួយចំនួនចូលយមកយាយី នាំពិបាកឆ្លងកាត់។ក្នុងថ្ងៃនេះអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះគឺប្រយ័ត្នត្រូវគេបោកប្រាស់ដោយប្រការណាមួយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។
បញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំងាយទាំងប្រេះស្រាំ និង ងាយទាំងបែកបាក់គួរកាត់បន្ថយជម្លោះវិវាទទើបប្រសើរ៕
ឆ្នាំមមី
រាសីស្រុតចុះ។ទាំងស្ត្រីបុរសការរស់នៅលោកអ្នកមិនអាចប្រមាថបានទេ ហើយត្រូវយកចិត្តទុកដាក់ថែទាំគ្រួសារបន្តិចកាន់តែប្រសើរ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតោងតែមានចិត្តអត់ធ្មត់និងធ្វើមិនដឹងមិនឮខ្លះទើបជាការប្រពៃបំផុត។ដោយឡែកសម្រាប់ពាណិជ្ជករចំពោះការចង់ប្រកបរបររកស៊ីថ្មីថ្មោងវិញលោកអ្នកត្រូវចេះត្រួតពិនិត្យស្ថានការណ៍និងមើលឱ្យស្រួលបួល បើពុំនោះប្រយ័ត្នការដាក់ដើមទៅហើយសូន្យឈឹងតែម្តង។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នកើតមានការរង្គោះរង្គើព្រោះតែអ្នកទីបីចូលមកឡូកឡំ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមិនល្អប្រសើរប៉ុន្មានទេពីព្រោះថាជារឿយៗតែងមានបញ្ហាច្រើនចំពោះមុខ។បើមានការប្រកបការងារត្រូវចេះមើលគេឯងក្រែងជួបបញ្ហាពិបាកដោះស្រាយ។សម្រាប់ថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះជួបការលំបាកម្តេចម្តាតែក៏អាចចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ការធ្វើដំណើរត្រូវប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំមានការខ្វាយខ្វល់ព្រោះតែការគិតច្រើនម្នាក់ឯង៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះរាល់ឧបទ្រពចង្រៃទាំងឡាយបានត្រូវរលាយចាកចេញឆ្ងាយ ហើយការប្រកបការងារមានការរីកលូតលាស់ប្រសើរឡើងវិញ។ក្រៅពីនេះបើមានឧបសគ្គរារាំងមុខក៏បានធូរស្រាល និងលោកអ្នកអាចសុខកាយសប្បាយចិត្តយ៉ាងស្រស់ស្រាយទៀតផង។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផលចំណូលនោះមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេឬអាចនិយាយបានថាទោះខិតខំខ្លាំងត្រឹមកម្រិតណាក៏បានត្រឹមមួយគ្រប់ឆ្នាំងបាយដែរ។
សម្ព័ន្ធស្នេហាកំលោះក្រមុំជួបបញ្ហានឿយណាយនិងអស់សង្ឃឹមក្នុងដំណើរជីវិតច្រើនចូលយាយី៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតែងមានការជឿនលឿនទៅមុខហើយការបង្កកំហុសឬមានបញ្ហាចោទឡើងនោះតិចតួចណាស់។ថ្ងៃនេះដែរបើមានការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺមានភាពសុខដុមដូចសព្វមួយដង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំ។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាល្អប្រសើរ ហើយបើមានការពឹងពាក់នរណាម្នាក់ ក៏តែងផ្តល់ជាផ្លែផ្កាមកវិញគ្រាន់កក់ក្តៅ។ការប្រកបការងារលោកអ្នកអាចទទួលដំណឹងល្អដោយមានការរីកចម្រើនជឿនលឿនទៅមុខផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងស្រស់ស្រាយប្រពៃណាស់ដែរ៕
ឆ្នាំកុរ
រាសីស្រុតចុះ។ការរស់នៅបើជួបបញ្ហាអ្វី លោកអ្នក គប្បីត្រៀមទប់ទល់ឱ្យបានល្អពីព្រោះថាផលអាក្រក់ងាយយាយីណាស់ផង។ការធ្វើដំណើរទីជិតឆ្ងាយពុំគប្បីសេពគប់ល្បែងស្រីស្រាព្រោះនាំភាពទុក្ខសោកមកវិញ។ថ្ងៃនេះដែរបើមានការប្រកបការងារអ្វីលោកអ្នកមិនត្រូវលោភលន់ច្រើនឡើយពីព្រោះងាយជះផលអាក្រក់នាពេលក្រោយវិញជាងសព្វមួយដង។បើជាអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះសន្សំទ្រព្យល្អិតល្អោចឡើងទៅកុំខំប្រមូលទ្រព្យធំព្រោះថ្ងៃនេះសម្បូរតែទ្រព្យល្អិតល្អោចច្រើនជាង។
រីឯគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានដំណើរថយក្រោយនិងប្រឆាំងគ្នាច្រើនថែមទៀត៕