​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅ​យប់​ថ្ងៃទី​៣១ កក្កដា ម្សិលមិញ​នេះ ក្រុមបាល់ទាត់​​អាយុ​ក្រោម​១៦​ឆ្នាំ របស់​កម្ពុជា បាន​ទៅដល់​ប្រទេស​ឥណ្ឌូណេស៊ី​ហើយ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ AFF U16 BOYS CHAMPIONSHIP 2022 ។

​ព្រឹត្តិការណ៍​នេះ ចាប់ផ្ដើម​ពីថ្ងៃ​ទី​៣១ កក្កដា​ដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២​។ ការប្រកួត​ចែកចេញជា ៣ ពូ​ល ដែល​មួយ​ពូ​លៗ មាន ៤ ក្រុម ។ សម្រាប់​ពូ​ល A មាន​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី វៀតណាម សឹង្ហ​បូរី និង ហ្វីលីពីន ។ ពូ​ល B មាន​ថៃ ទី​ម័​រ​ខាងកើត ឡាវ និង​ព្រុយ​ណេ ។ ចំពោះ​ពូ​ល C ម៉ាឡេស៊ី អូស្ដ្រាលី មី​យ៉ាន់​ម៉ា និង កម្ពុជា ។

​សម្រាប់​កម្ពុជា ថ្ងៃទី​២ សីហា ស្អែក​នេះ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ម៉ាឡេស៊ី ថ្ងៃទី​៥ សីហា​​ប្រកួត​ជាមួយ​អូស្ដ្រាលី និង​ថ្ងៃទី​៨ សីហា ប្រកួត​ចុងក្រោយ ជាមួយ​ក្រុម​មី​យ៉ាន​ម៉ា ។​សង្ឃឹមថា ក្រុម​កម្ពុជា ជួប​សំណាងល្អ នៅក្នុង​ព្រឹត្តិការណ៍​នេះ ៕/V​