កូវីដ-១៩៖ ថ្ងៃនេះ មានអ្នកឆ្លងថ្មី ៤០នាក់, ជាសះស្បើយ ១៥នាក់, ស្លាប់ថ្មី គ្មាន

ដោយ:ទេព មង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា មានអ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ៤០នាក់  (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ១៥នាក់ និងអ្នក​ស្លាប់ថ្មី គ្មាន ។ ក្នុងនេះ ករណីឆ្លងសហគមន៍ ៤០នាក់ ក្នុងនោះ​ ២៨នាក់ ជាករណីសុំវិញ្ញាបនបត្រ ចេញទៅ​ក្រៅប្រទេស , ករណីនាំចូលថ្មីពី ក្រៅប្រទេស គ្មាន។

បើគិតចាប់ពីថ្ងៃទី៨ ឧសភា មកដល់ថ្ងៃទី២៧ មិថុនា គឺមានរយ:ពេល ៥១ថ្ងៃជាប់គ្នា ដែលគ្មានអ្នក​ឆ្លងជំងឺកូវីដ -១៩ ថ្មី ។ ប៉ុន្តែចាប់ពីថ្ងៃទី២៨ មិថុនា​ ដល់ថ្ងៃទី៣១ កក្កដា គឺមានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ជាថ្មី​ឡើងវិញ ចំនួន ៥៦៩ នាក់ ហើយជាសះស្បើយ ចំនួន ៣២៩ នាក់​ ។

គិតត្រឹមព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នេះ កម្ពុជា មានអ្នកឆ្លងសរុប ១៣៦.៨២៩ នាក់ , អ្នកជាសះស្បើយ ១៣៣.៥៣២ នាក់ និងអ្នកស្លាប់ ៣.០៥៦ នាក់។ ករណីឆ្លងសហគមន៍សរុប ១៥.០១៦ នាក់ , ករណីនាំចូល ពីក្រៅប្រទេសសរុប ២១.២២៩ នាក់។

សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោម៖